ជប់​ខ្យល់​ខុស​បច្ចេកទេស ទីបំផុត​ទាល់តែ​ប្រើ​រណា​រអា​ដែក​

2600
ចែករម្លែក
  • 27
    Shares

​ពេល​មិន​ស្រួលខ្លួន អ្នកខ្លះ​ចូលចិត្ត​ញ៉ាំ​ថ្នាំពេទ្យ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ប្រហែលជា​ចូលចិត្ត​កោស​ជប់ ឬ​ម៉ាស្សា​ជាដើម​។ ប៉ុន្តែ​សម្រាប់​អ្នក ដែល​ចូលចិត្ត​កោស​ជប់​ប្រាកដជា​ញញើត ហើយ​ស្ទើរតែ​លែង​ហ៊ាន​កោស​ជប់​ទៀត នៅពេល​ឃើញ​រូបភាព​ទាំងនេះ​។
​ ​
​រូបភាព​ទាំងនេះ​បង្ហាញ​ពី​បុរស​ជនជាតិ​ចិន ម្នាក់​ឈ្មោះ ហ៊ូ ដែល​បានឱ្យ​ប្រពន្ធ​ជប់​ខ្យល់​ឱ្យនៅ​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង​វូ​ហាន (Wuhan) ប្រទេស​ចិន កាលពី​ថ្ងៃទី​២២ ខែសីហា ប៉ុន្តែ​ជប់​ខុស​បច្ចេកទេស​ក៏​ប្រែ​ទៅជា​បែបនេះ​គួរឱ្យខ្លាច​។​
​ ​
​ដោយសារតែ​កែវ​ជប់​បឺត​សាច់​ឡើង​ប៉ោង​ខ្លាំងពេក​ស្ទើរតែ​ផ្ទុះ ហើយ​ដក​កែវ​ជប់​មិន​ចេញ ស្ត្រី​ជា​ពន្ធ​បាន​ទូរស័ព្ទ​សុំ​ជំនួយ​ពី​ភ្នាក់ងារ ពន្លត់​អគ្គិភ័យ​។ ពេលទៅដល់​ផ្ទះ​រប​ស់បុ​រស​រូបនេះ ភ្នាក់ងារ​សង្គ្រោះបាន​យក​រណា​រអា​ដែក​អា​ផ្តាច់​កែវ​ជប់ រួច​ក៏​ប្រញាប់​បញ្ជូន គាត់​ទៅ​ព្យាបាល​មន្ទីរពេទ្យ​៕ ​ប្រែ​សម្រួលៈ ខុម​