ជម្ងឺគ្រុនឈាម​ឆ្លង​ដល់​មនុស្ស​២.២៨២​នាក់​និង​សម្លាប់​ម្នាក់​នៅ​ទីក្រុង​ហ្សា​កាតា

281
ចែករម្លែក
  • 12
    Shares

​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​មនុស្ស​សរុប​២.២៨២​នាក់​នៅ​ទីហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​មាន​ជំងឺគ្រុនឈាម កាលពី​ខែ​មករា​ឆ្នាំនេះ ដោយ​មនុស្ស​​ម្នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​។​

​លោកស្រី Widyastuti ប្រធាន​ភ្នាក់ងារ​សុខភាព​ក្រុង​ហ្សា​កាតា បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មីនា​ថា​តំបន់​ចំនួន​៣​ដែល​មាន​អត្រា​ជំងឺគ្រុនឈាម​ខ្ពស់បំផុត​គឺ តំបន់ West Jakarta តំបន់ East Jakarta និង​តំបន់​South Jakarta នៃ​ទីក្រុង​នេះ​។​

​ដើម្បី​បញ្ឈប់​ជំងឺ​នេះ​ពី​ការឆ្លង​រាលដាល​បន្ថែម​ទៀត​នោះ លោកស្រី​បាន​ជំរុញ​ប្រជាជន​ឱ្យ​ពិនិត្យ​រកមើល​ជម្រក​សត្វ​មូស​និង​បំផ្លាញចោល ខណៈ​ដែល​ភ្នាក់ងារ​នេះ​នឹង​​ដាក់ពង្រាយ​ក្រុម​អ្នកពិនិត្យ​រក​ជម្រក​សត្វ​មូស​នៅតាម​ផ្ទះ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​យុទ្ធនាការ​កម្ចាត់​សត្វ​មូស​របស់​រដ្ឋាភិបាល​៕​ដោយ​៖​សុខា​/sn