ជម្រក​មរណៈ​! ក្ដាម​ជិត​មួយ​លាន​ក្បាល​ងាប់​ដោយសារ​ត្បុល​ចូល​សំរាម​ប្លា​ស្ទិ​ក​ធ្វើជា​ជម្រក

307
ចែករម្លែក

ក្ដាម​ស្នូក​ទន់ (hermit crab) រហូតដល់​ជាង​កន្លះ​លាន​ក្បាល​បាន​ងាប់រ​ណូ​ក​រណែល​គួរឱ្យ​ភ្ញាក់ ផ្អើល ក្រោយពី​ពួកវា​ជាប់​ក្នុង​ដប​ប្លា​ស្ទិ​ក និង​សំរាម​ប្លា​ស្ទិ​ក​ផ្សេងទៀត​ចេញមកក្រៅ​វិញ​មិន​រួច នៅលើ​កោះដាច់​ស្រយាល​ចំនួន​ពីរ​។
​ ​
យោងតាម​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ឱ្យដឹងថា ចំនួន​ក្ដាម​ដែល​ងាប់​នេះ​មានន័យថា ក្នុង​មួយ ម៉ែត្រការ៉េ​ដី​លើ​ឆ្នេរ​ខ្សាច់​មាន​ក្ដាម​មួយ ឬ​ពីរ​ក្បាល​ងាប់ ហើយ​នេះ​ជា​តួលេខ​ខ្ពស់​គួរឱ្យ​បារម្ភ​។
​ ​
ការ​ស្ទាបស្ទង់​បាន​រកឃើញថា ក្នុងចំណោម​ក្ដាម​ដែល​ងាប់​ទាំងអស់ មាន ៥០៨.០០០​ក្បាល​ងាប់ លើ​កោះ​កូ​កូ​ស (Cocos Islands) ក្នុង​សមុទ្រ​ឥណ្ឌា និង ៦១.០០០ ក្បាល​ងាប់​លើ​កោះ​ហិន​ដឺ​សុន (Henderson Island) ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​។ ពួកគេ​បាន​គូសបញ្ជាក់ថា បញ្ហា​ដែល​បង្កឡើង ដោយសារ​មនុស្ស​បោះ​សំរាម​ប្លា​ស្ទិ​ក​ចោល​ពាសវាល​ពាសកាល​នេះ​កំពុងតែ​រាលដាល​នៅ លើ​កោះ​នានា​ទូទាំង​ពិភពលោក​៕ ប្រែ​សម្រួលៈ​ខុម​