ជម្រុញ​គណៈអភិ​បាក​ខេត្ឲ្យ​បង្កើន​កិច្ចការពារ​សន្តិសុខ​និង​ដោះស្រាយ​តម្រូវការ​និង​ជីវភាព​ពលរដ្ឋ​

938
ចែករម្លែក

ដោយ:ប​.​ជ័យ​/បន្ទាយមានជ័យ:ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ បាន​ជម្រុញ​គណៈ​អភិ​បាក​ខេត្ត​ឲ្យ​បង្កើន​កិច្ចការពារ​សន្តិសុខ ​និង​ដោះស្រាយ​តម្រូវការ​និង​ជីវភាព​ពលរដ្ឋ ។ ​នេះ​បើ​យោង ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ អាណត្តិ​ទី​២ ខែវិច្ឆិកា​របស់ខ្លួន ក្រោម​អធិបតីភាព លោក​អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

ក្រោយពី​ពិនិត្យ ពិភាក្សា​ឆ្លង​និង​អនុម័ត​នូវ​កំណត់ហេតុ របាយការណ៍​ខែតុលា​និង​ខែ​ថ្មី​ខែវិច្ឆិកា លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បានដាក់​ទិស​និង​ជម្រុញ​អោយ​គណ​:​អភិបាលខេត្ត​បន្ទាយមានជ័យ​បង្កើន ខិតខំ​អនុវត្ត​ការងារ​ប្រចាំ​តួនាទី​ភារកិច្ច​ស្នូល​និង​ការងារ​អន្តរាគមន៍​សំខាន់ៗ​មួយចំនួន ។​

ក្នុងនោះ​មាន ត្រូវ​បង្កើន​កិច្ចការពារ​ថែរក្សា​សន្តិសុខ​សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​អនុវត្ត​ផែនការ​ភូមិ​ឃុំ​សុវត្ថិភាព​អោយបាន​ល្អប្រសើរ​ទៀត​ ព្រោះថា​នា​ខែ​កន្លងមក ស្ថានភាព​នេះ​នៅមាន​ដូចជា​កំណើន​បទល្មើស​​គ្រឿងញៀន និង​ក្មេង​ទំនើង គ្រោះថ្នាក់​ចរាចរណ៍ ការបង្កើន​និង​គ្រប់​គ្រង់​អាវុធជាតិផ្ទុះ​។​ បន្ត​បង្កើន​ទប់ស្កាត់ បង្ក្រាប​បទល្មើស​រត់ពន្ធ​គយ និង​បទល្មើស​ជួញ​ថូរ​មនុស្ស​ឆ្លងដែន​។ បង្កើន​កិច្ចសហការ​ដើ​ម្បីឲ្យ​ពន្ធដារ​ប្រមូល​ចំណូល​អោយ​កាន់តែច្រើន តែ​ក៏​ប្រុងប្រយ័ត្ន​នូវ​បាតុភាព​ថ្នាំងថ្នាក់​ពី​ពលរដ្ឋ​ពី​ការបង់ពន្ធ​ប្រថាប់ត្រា​នៃ​ដីធ្លី​ដែរ​។​

លោក​បន្តថា​ ​គណៈ​អភិបាល ក៏​ដូច​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​បង្កើន​ការឆ្លើយតប​និង​ដោះស្រាយ​សំណូមពរ សេចក្តីត្រូវការ ជីវ​ភ​ភាព​និង​ទុក្ខលំបាក​ពលរដ្ឋ​ឲ្យ​សក្តិសម​នឹង​អ្វីដែល​សម្លេងឆ្នោត​របស់​ពលរដ្ឋ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៨​កន្លងមក ។​ ក្នុងនោះ​មាន ការបន្ត​ជួសជុល កែលម្អ​និង​ស្ថាបនា​ផ្លូវ ប្រព័ន្ធធារាសាស្ត្រ លូ​ស្ពាន​។ ការសហការ​ធានា​ទីផ្សា​រ​និង​តម្លៃ​កសិផល ពិសេស​ស្រូវ ដំឡូង​មី ពោត សណ្តែក​។ ជម្រុញ​ការដាំដុះ​ដុះ​ណាំ​រួមផ្សំ បន្លែ ចិញ្ចឹមសត្វ​គោក្របី ត្រី កង្កែប អន្ទង់ ជាដើម​។​ បន្ត​តាមដាន​និង​លើក​ទឺ​ក​ចិត្ត​អាណា​ព្យ​បាល​សិស្ស​ដើម្បី​ជួយ​ទប់ស្កាត់​អត្រា​សិស្ស​បោះបង់​ការសិក្សាផងដែរ៕B/