ជម្រុញ​និង​លើកកម្ពស់​សេដ្ឋកិច្ច​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ឱ្យមាន​ការអភិវឌ្ឍន៍​កើនឡើង​

395
ចែករម្លែក
  • 4
    Shares

​ដោយ​៖​ភ្នំ​ស្វាយ​/​ស្រះកែវ​ថៃ​៖​ភាគី​ទាំង​២ បាន​ជម្រុញ​និង​លើកកម្ពស់​សេដ្ឋកិច្ច​តាម​ព្រំដែន​កម្ពុជា ថៃ ឱ្យមាន​ការអភិវឌ្ឍន៍​កើនឡើង​ទ្វេ​រដង​។​នេះ​បើ​យោង​កិច្ចប្រជុំ​កាលពី​ថ្មីៗ​នេះ​នៅ​ស្រុក​អារ​ញ្ញា​ប្រាថេត ខេត្ត​ស្រះកែវ នៃ​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ ផ្នែក​វិស័យ​សាធារណៈដឹកនាំ​ដោយ​លោក អ​ឌុន​ឆូ​តិ​និសា​កន​ប្រធាន​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​ក្នុងនោះដែរ​មានរ​មន្ទីរ​ពាណិជ្ជ​ខេត្ត ដូច​វិស័យ​ឯកជន​។​

ចំណែកឯ​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក សួន ប្រសិទ្ធិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុ​ផា​រី អគ្គនាយករង​, លោក វ៉ាន់ ចាន់​តុលា មន្ត្រី​នៃ អគ្គនាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រសួងពាណិជ្ជកម្ម ។​

ក្នុង​ខ្លឹមសារ​ខាងលើ មន្ត្រី​នៃ​ប្រទេស​ទាំងពីរ បាន​ជួបចរចារ​គ្នា​រួច​ម្តងមកហើយ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧ ។​គឺ​ពិភាក្សា​អំពី​វិស័យ​ឯកជន​។ ហើយក៏​មានការ​គាំទ្រ ចំពោះ​ការបង្កើត​គណ​:​កម្ម​ការរួម​គ្នា​របស់​ប្រទេស​ទាំងពីរ ផ្នែក​វិស័យ​ឯកជន​នេះ ត្បិត​ថៃ​និង​ភូមា បាន​បង្កើត​គណ​:​កម្ម​ការរួម​គ្នា​រួចហើយ ។ តែ​ជាមួយ​កម្ពុជា ពុំទាន់​បាន​បង្កើត ។​

ប្រតិភូ​ភាគី​ទាំង​២ ថ្លែងថា : កិច្ចប្រជុំ​ទ្វេរ​ភាគី​នេះ គឺ​ផ្តោតទៅលើ​វិស័យ​អាទិភាព​ដែល​បាន​លើក​យកមក​ពិភាក្សា​និង​សម្រេច ពោលគឺ​ជម្រុញ​និង​លើកកម្ពស់​សេដ្ឋកិច្ច​តាម​ព្រំដែន​មានការ​អភិវឌ្ឍន៍​អោយ​ន្រ​សើរ​ឡើង ។​

មន្ត្រី​ម​ន្ទិ​រ​ពាណិជ្ជកម្ម​និង​មន្ត្រីសភា​ពាណិជ​កម្ម​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១​ខែមីនា​ថា​: ក្នុងនោះ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ បាន​គាំទ្រ​អោយ​វិស័យ​សាធារណ​: (​រដ្ឋ​) បន្ត​ការចុះ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​(MOU) លើ​វិស័យ​កសិកម្ម​រួមគ្នា​បន្តទៀត​ក្រោយ​អស់​សុពលភាព​២-៣ ខែ កន្លងមកនេះ ៕S/


រូបថត : ជម្រុញ​និង​លើកកម្ពស់​សេដ្ឋកិច្ច​តាម​ព្រំដែន​កម្ពុជា ថៃ អោយមាន​ការអភិវឌ្ឍ​ន៍​កើនឡើង​ទ្វេ​រដង​( រូប​: ភ្នំ​ស្វាយ​)​

#