ជម្រុះ​រោម​មុខ​ដោយ​ទឹកឃ្មុំ និង​ស្ករ​

1252
ចែករម្លែក

​ស្ករ និង​ទឹកឃ្មុំ ដើរតួ​ជា​គ្រឿង ផ្សំ​សម្រាប់​ជម្រុះ​រោម​បាន​យ៉ាង​អស្ចារ្យ​។ វា​ជួយ​ផងដែរ​ក្នុងការ ថែរក្សា​ស្បែក​ឱ្យ មាន​ជាតិ​សំណើម និង​ម៉ដ្ឋ​រលោង​។ ​ ​

​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
– •​ស្ករ​បី​ស្លាបព្រា​
– •​ទឹកឃ្មុំ​មួយ​ស្លាបព្រា​
– •​និង​ទឹក​ក្រូចឆ្មារ​មួយចំនួន​។​
​ ​
​វិធីសាស្ត្រ​
– •​លាយ​ទឹកឃ្មុំ និង​ស្ករ​ចូលគ្នា​
– •​កម្តៅ​ល្បាយ​នេះ ដើម្បីឱ្យ​ស្ករ រលាយ​ចូល​សព្វ​នឹង​ទឹកឃ្មុំ​
– •​បន្ទាប់មក បន្ថែម​ទឹកក្រូច ឆ្មារ​មួយចំនួន ហើយ​កូរ​វា​ឱ្យ​សព្វ​ល្អ​។​

​យក​ល្បាយ​នេះ​មក​លាប​លើ មុខ​របស់​អ្នក​។ ដាក់​បន្ទះ​កន្សែង​រុំ ឬ ក្រណាត់​បក​រោម​នៅលើ​នោះ ហើយ រងចាំ​វា​ស្ងួត រួច​ទាញ​វា​ចេញ​។​

​លាង​សម្អាត​មុខ​ដោយ​ទឹក​ក្តៅ ឧណ្ហៗ ហើយ​លាប​ក្រែ​ម​ផ្តល់​សំណើម បន្តិច​ជាការ​ស្រេច ៕ ដោយៈ health.com.kh​