ជម្លោះក្នុងគ្រួសារ ប្តីអា ក ប្រពន្ធរួច ធ្វើអត្តឃាតចង ក សម្លាប់ខ្លួនតាម ក្រោយ

143
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ ផ្ទុះជម្លោះនៅក្នុងគ្រួសារបង្កអោយប្តីចិត្តតិរច្ឆានអា ក ប្រពន្ធក្នុងបន្ទប់ដេក រួចទៅធ្វើអត្តឃាតចងក ខ្លួនឯងស្លាប់លើដើមឈើ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ ភូមិតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សាក្សីនិយាយថា÷ ជម្លោះជារឿយៗរបស់គ្រួសាររងគ្រោះទំនងផ្តើមចេញពីភ្លើងប្រចណ្ឌ័រហូតទប់កំហឹងមិនបាន ។

មុនពេលកើតហេតុបុរសជាប្តីបានធ្លោយពាក្យផ្តាំផ្ញើរអ្នកភូមិដែលរស់នៅក្បែរផ្ទះអោយជួយមើលថែកូនៗរបស់គាត់ផង ក្រោយបន្តិចក៏កើតរឿងដ៏អកុសលនេះឡើងតែម្តង។

ដោយឡែកប្រភពពីមេភូមិបានបញ្ជាក់ថា កាលពីកន្លងមកនេះស្ត្រីជាប្រពន្ធធ្លាប់បានមកប្តឹងគាត់ម្តងរួចមកហើយទាក់ទងការប្រើអំពើហឹង្សា ។ ស្ត្រីជនរងគ្រោះមានឈ្មោះ វង់ នឹម របួសធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសជាប្តីចិត្តតិរច្ឆានមានឈ្មោះ ញ៉ិប មុខរបរលក់ដូរនៅខេត្តកំពុងសោម បច្ចុប្បន្នមកលេងផ្ទះកំណើតនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។ ជនបង្កទំនងប្រចណ្ឌ័ខ្លាំងបានទាញកាំបិតខ្វែវអា ក ប្រពន្ធឈាមពេសពេញការ៉ូក្នុងបន្ទប់ដេក ភ្លាមៗនឹកស្មានថាប្រពន្ធបានស្លាប់ហើយ ក៏យកខ្សែអង្រឹងទៅចងកនឹងដើមអំពិលក្រោយផ្ទះស្លាប់មួយរំពេច។

ចំពោះមុខសមត្ថកិច្ចជំនាញបានចុះពិនិត្យធ្វើកោសល្យវិច្ច័យ ដើម្បីបញ្ជាក់ពីការពិតរួចរៀបចំតាមនីតិវិធី៕B/