ជម្លោះ​ពេល​រាំ​ធុងបាស​ថ្ងៃ​កាន់បិណ្ឌ​ទី​៤ ចាក់​ប្រជា​ការពារ​ភូមិ​ម្នាក់​ស្លាប់​

738
ចែករម្លែក
  • 92
    Shares

ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ប្រជា​ការពារ​ភូមិ​ម្នា​ក់បាន​ស្លាប់ ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង ក្រោយពី​ជនបង្ក​ចាក់​មួយ​កាំបិត​ចុង​ស្រួច យប់​ថ្ងៃ​កាន់បិណ្ឌ​ទី​៤ ស្ថិតក្នុង​វត្ត​ភូមិ​កាំ​ង​ចាម​ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ប្រាប់ថា នៅ​យប់​ថ្ងៃ​កាន់បិណ្ឌ​ទី​៤ មាន​ពិធី​ចាក់ធុងបាស​រាំ​កម្សាន្ត​ក្នុង​វត្ត​មួយកន្លែង​ឃុំ​កាំ​ង​ចាម​។ វេលា​យប់នោះ មាន​ក្មេងៗ​ផឹកស៊ី​រាំលេង​កុងកាច់​គ្នា បង្កើតជា​ជម្លោះ រត់​បាតជើង​ស​ព្រាត​និង​វាយ​គ្នា​ប្រតាយប្រតប់​។ ខណៈពេល​នោះ ប្រជា​ការពារ​ភូមិ​ឃើញ​ហេតុការណ៍ ក៏​ចូលទៅ​ឃាត់​ក្នុង​បំណង​បញ្ឈប់​ជម្លោះ​ក្មេង​ភូមិ​ប៉ុន្តែ​ជា​អកុសល​បែរជា​ត្រូវគេ​ចាក់​មួយ​កាំបិត​ចុង​ស្រួច​ចំ​ក្រលៀន​ឆ្វេង ហូរឈាម​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​។​

​នគរបាល​បាន​បញ្ជាក់ថា ប្រជា​ការពារ​ភូមិ​រងគ្រោះ​ឈ្មោះ អឿន ភឿន អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​កន្ទុយគោ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ប៉ុន្តែ​ទៅយក​ប្រពន្ធ​រស់នៅ​ភូមិ​កាំ​ង​ចាម​ឃុំ​កាំ​ង​ចាម​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ រីឯ​ជនដៃដល់​ឈ្មោះ​សាន់​ធី​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជាប់​សង្ស័យ ចាក់​សម្លាប់​ប្រជា​ការពារ​ភូមិ​ពេល​រាំ​ធុងបាស​។​

​សមត្ថកិច្ច​ស្រុក​ថា ឡា​បរិ​វ៉ា​ត់​កំពុង​ចាត់វិធានការ​សាកសួរ រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត និង​តុលាការ​ជា​បន្ត​៕