ជល់​មាន់​ចាញ់​គេ​ទារលុយ​វិញ​មិនបាន ខឹង​យក​កាំបិត​កាប់​បណ្តាលឱ្យ​របួសធ្ងន់​

626
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ករណី​ហិង្សា​ដោយ​ចេតនា​រវាង​អ្នកលេង​ល្បែង​ជល់​មាន់​ផ្នា​ល់​គ្នា​រហូត​ឈានដល់​ថ្នាក់​យក​កាំបិត​មក​កាប់ បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ភូមិ​ព្រៃ​ពង្ររ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី ល្ងាច​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​គងពិសី​បានឱ្យដឹងថា នៅមុន​ពេល​មាន​ជម្លោះ​ពាក្យសម្តី រហូត​ឈានដល់​ប្រើ​អំពើហិង្សា​យក​កាំបិត​ទៅ​កាប់​លើ​ជនរងគ្រោះ​នោះ គឺ​ពួកគេ​បាន​យក​មាន់មក​ប្រជល់​គ្នា​និង​ភ្នាល់​ដាក់​លុយ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ឈ្មោះ​ប៊ុន​សីហា​ក់​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​ឃុំ​រកា​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល បាន​យក​មាន់មក​ជល់​ជាមួយ​មាន់​របស់​ឈ្មោះ​យ៉ុង​ផាត់​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពង្ររ​ស្រុក​គងពិសី​។ ដោយ​ភ្នាល់​គ្នា​ក្នុង​តំ​ម្លៃ​៣០០​ដុល្លា​អាមេរិក ហើយ​ភ្នាល់​គ្នា​ខាងក្រៅ​២០០០​ដុល្លារ​ទៀត ដោយសា​មាន់ឈ្មោះ យ៉ុង ផាត់ នោះ​ចាញ់​បានឱ្យ​កូនប្រុស​របស់គាត់​ឈ្មោះ​ផាត់​វើ​យ បី​មាន់​យកទៅ​ផ្ទះ​បាត់​ថែមទាំង​មិនឱ្យ​លុយ​ចាញ់​ទៀតផង រហូត​ជនរងគ្រោះ​បាន​ទារលុយ ស្រាប់តែ​យ៉ុង​ផាត់​បាន​ទូរស័ព្ទ​ហៅ​កូនប្រុស​ដែល​បី​មាន់​ទៅផ្ទះ​នោះ​ឱ្យមក​វិញ ព្រមទាំង​ឱ្យ​កូន​ហៅ​កម្មករ​ឈ្មោះ​ហុង​ហ៊ួ​ត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី​ឃុំ​រលាំងគ្រើល​ស្រុក​សំរោង​ទង យក​ទាំង​កាំ​ផ្គា​ស់​និង​ដំបង​មក​ព្រួត​គ្នា​វាយ​ទៅ​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ប្រអប់ដៃ​ឆ្វេង​ចេញ​ឆ្នឹង​។

​ប្រភព​បាន​បន្តថា ដោយសារ​មាន​គេ​ដែល​ទៅលេង​ជាមួយ​បាន​ជួយ​ឃាត់ និង​ដឹក​ជនរងគ្រោះ​គេច និង​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ស្រុក​ណ្តា​ល​ស្ទឺ​ង​។​

​ជនសង្ស័យ​ទាំងបី​នេះ កំពុង​រត់គេចខ្លួន បច្ចុប្បន្ន​មន្ត្រីនគរបាល​ជំនាញ​ស្រុក​គងពិសី សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បន្ត​ស្រាវជ្រាវ និង​តាម​ចាប់​ក្រុម​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​