ជាងដែក​ម្នាក់​បាន​រត់​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​បាត់​ម៉ូតូ​

987
ចែករម្លែក

​ដោយ : សាវ​រក្ស / ភ្នំពេញ ៖ យុវជន​ជាជាង​ផ្សា​ដែក​ម្នាក់​បានរ​ត់ម​កដា​ក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បន្ទាប់ពី​ក្រុមចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​Zoomer X​បានសម្រេច​។​
​ហេតុការណ៍​ការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​ព្រឹក​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៨​ស្ថិត​នៅផ្ទះ​បន្ទប់​ជួល​ផ្លូវ​បេតុង​ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជនរងគ្រោះ​ឈ្មោះ​ហាំ ឆេង​លិ​ស​ភេទ​ប្រុស​អាយុ​២២​មុខរបរ​ជាង​ផ្សា​ដែក ​ស្នាក់​នៅផ្ទះ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។ ចំណែក​ម៉ូតូ​ដែល​ចោរលួច​ទៅនោះ​ម៉ាក​Zoomer X ពណ៌​ត្រួយ​ចេក​ស៊េរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC 9932​។ ម៉ូតូ​ដែល​ជនសង្ស័យ​ពីរ​នាក់​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​FZ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GA 6601​។​

​បើតាម​ជនរងគ្រោះ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​មកដល់​ដល់ផ្ទះ​បន្ទប់​កើតហេតុ​នៅវេលា​ម៉ោង​២​ទាបភ្លឺ​ថ្ងៃទី​៣ ​ខែឧសភា ​ឆ្នាំ​២០១៨​ ដោយបាន​ទុក​ម៉ូតូ​ក្នុង​ប​តិ​វេណ​មុខ​បន្ទប់​ជួល​ដូច​រាល់ដង​ ហើយ​ចាក់សោ​ពីរ​ជាន់​គឺ​ចាក់​សោក​ម៉ូតូ​និង​ចាក់សោ​រកង់​មុខ ​លុះ​រូប​ប្អូន​ងូតទឹក​រួម​មក​មើល​ម៉ូតូ​ស្រាប់តែ​បាត់​ម៉ូតូ​ទៅហើយ​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​បាត់​ម៉ូតូ​ប្អូន​បាន​មើល​កាំ​មេ​រា​សុវត្ថិ​ដែល​នៅក្បែរនោះ ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​FZ​ខាងលើ​ធ្វើ​សកម្មភាព​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ទី​១ ឲ្យជួយ​អន្តរាគមន៍​ទាំង​អារម្មណ៍​ដោក​ស្តាយ​៕​B

#