ជាងទង​នៅ​ចោមចៅ​ម្នាក់​មានសំណាង​ឈ្នះ​៤​ម៉ឺន​ដុល្លារ​ពី​សែ​ល​កាត​

482
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: បុរស​ជាងទង​រស់នៅ​សង្កាត់​ចោមចៅ​ម្នាក់ មានសំណាង​អស្ចារ្យ​បានឈ្នះ​ទឹកប្រាក់ រហូតដល់​៤​ម៉ឺន​ដុល្លារ បន្ទាប់ពី​គាត់​បាន​ចូលរួម​លេង ក្នុង​កម្មវិធី​ផ្ញើ​សារ​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ ពី​ក្រុមហ៊ុន​សែ​ល​កាត​រួចមក​។​

​បន្ទាប់ពី​ឈ្នះ​ប្រាក់រង្វាន់​នេះដែរ តំណាង​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ដំណើរ​ទៅកាន់​ផ្សារ​ចោមចៅ ដែល​ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​ប្រគល់​រង្វាន់​ដល់ទី​កន្លែង​រកស៊ី របស់​បុរស​អ្នកឈ្នះ​រង្វាន់​នេះ​ទៀតផង​។​

​បុរស​ដែលមាន​សំណាង​រូបនេះ​គឺ លោក ស៊ា​ង កុសល់ ជាងទង ធ្វើ​មាស និង​មាន​ភរិយា​ជា​អា​ជីករ លក់​មាស នៅ​ផ្សារ​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​គាត់ បានឈ្នះ​ប្រាក់សុទ្ធ ៤០ ០០០ ដុល្លារ កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨ ហើយ​រហូតមកដល់​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់រ​ង្វាន់​ជូន​គាត់​រួចរាល់​ផងដែរ​។​
​គួរ​បញ្ជាក់ថា​កម្មវិធី “​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់ ជា​រៀងរាល់ថ្ងៃ​” ក្នុងនេះ​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើការ​បង្វិល លេខ​កូដ​សំណាង ៦​ខ្ទង់ ដើម្បី​ស្វែងរក អ្នក​ដែលមាន​សំណាង ឈ្នះ​នូវ​ទឹកប្រាក់ ១០ ០០០​ដុល្លារ​ឡើងទៅ ជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង ៦​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង​។​

​ជាមួយគ្នានេះ​គេ​ឃើញថា​គិត​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន សែ​ល​កាត​នៅ តែ​បន្ត​ប្រគល់​រង្វាន់ ជា​បន្តបន្ទាប់ គ្រប់​ទូទាំង​ខេត្ត​-​ក្រុង ដល់​អតិថិជន​របស់​ខ្លួន​។​

​ដើម្បី​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​អតិថិជន​របស់​ក្រុមហ៊ុន​នេះ គ្រាន់តែ ផ្ញើ​សារ​ជា​អក្សរ «10K» រួច​ផ្ញើ ទៅកាន់​លេខ «8888» ឬ ក៏​ទូរស័ព្ទ​ទៅកាន់​លេខ «8888» នោះគេ នឹង​ទទួលបាន​សារ ផ្ញើ​ត្រឡប់មកវិញ ដោយ​ភ្ជាប់​មកជា​មួយ នឹង​លេខ​កូដ សំណាង ហើយ​សូម​រក្សា សារ​នោះ​ទុក ដើម្បី​ផ្ទៀងផ្ទាត់​ជាការ​ស្រេច​៕ ល​