ជាង​ជួសជុល​ម៉ូតូ​ម្នាក់​ឈ្នះ​រង្វាន់​រថយន្ត​តម្លៃ​១៧៥​លាន​រៀល ពី​អូ​អិ​ឈិ​

1103
ចែករម្លែក
  • 147
    Shares

ដោយ​: សុផល / ភ្នំពេញ​: “​សូម្បីតែ​ម៉ូតូ​ថ្មី​មួយគ្រឿង ក៏​ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ផង តែ​នៅពេលនេះ ខ្ញុំ​ទទួលបាន​រថយន្ត​ថ្មីស្រឡាង​មួយគ្រឿង គឺ​វា​ហាក់ដូចជា​ខ្ញុំ​ទទួលបាន​មាស​មួយ​ហិប​ធ្លាក់​ពីលើ​មេឃ​មក​អ៊ីចឹង​”​។ នេះ​គឺជា​សម្ដី​និយាយ​ចេញពី​អារម្មណ៍​ពិតៗ ទាំង​ទឹកភ្នែក​រលីងរលោង​ក្នុង​កែវភ្នែក​ទាំងសងខាង ដោយសារតែ​ភាព​រំភើប​រក​អ្វី​មក​ប្រៀប​ពុំបាន​តាំងពី​បាន​កើតមក​រហូតមក​ដល់​វ័យ ២៥​ឆ្នាំ របស់​អ្នកឈ្នះ​រង្វាន់​ទី​៤ ក្នុង​កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ (OISHI Instant Win) ពី​ក្រុមហ៊ុន​តែ​បៃតង អូ​អិ​ឈិ (OISHI) គឺ​លោក ហ៊ុន ធារ៉ា​។​

លោក ហ៊ុន ធារ៉ា ឈ្នះ​រង្វាន់​ធំ​រថយន្ត​ពី FORD Ranger XLT តែ​បៃតង​អូ​អិ​ឈិ​

​លោក ហ៊ុន ធារ៉ា គឺជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅក្នុង​ភូមិ​ពង្រ​កើត ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​ត្រូវ​រង្វាន់​ធំ គឺ​រថយន្ត FORD Ranger XLT មួយគ្រឿង ដែលមាន​តម្លៃ​ប្រមាណ ១៧៥​លាន​រៀល ពី​កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ (OISHI Instant Win) ពី​ក្រុមហ៊ុន​តែ​បៃតង អូ​អិ​ឈិ​(OISHI) កាលពី​ខែសីហា​កន្លងទៅនេះ​។ សព្វថ្ងៃ​ធារ៉ា បាន​ជួល​ទីតាំង​មួយកន្លែង ពី​បងស្រី​របស់ខ្លួន​បើក​ធ្វើជា​កន្លែង​ជួសជុល​ម៉ូតូ​ដោយ​រូបលោក​ផ្ទាល់ គឺជា​ជាង​ជួលជុល ដើម្បី​ទទួលបាន​ប្រាក់​កំ​រ៉ៃ យកមក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែលមាន​លោកស្រី​ធូ ចាន់​ធា ជា​ប្រពន្ធ និង​កូនប្រុស​ម្នាក់​ដែល​ទើប​តែមាន​អាយុ​៦​ខែ​។​

​លោក ហ៊ុន ធារ៉ា បាន​រំលឹក​ពី​អារម្មណ៍​របស់ខ្លួន​នៅ​ថ្ងៃ​ដែល​បើក​គំរប​ដប​តែ​បៃតង​អូ​អិ​ឈិ​ហើយ​ដឹងថា​ខ្លួន​ត្រូវ​រង្វាន់​ធំ​នោះ​ថា​៖“​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​និង​រំភើប​យ៉ាងខ្លាំង នៅពេលដែល​បើក​គំរប​ដប​តែ​បៃតង​អូ​អិ​ឈិ រសជាតិ​ផ្លែ​ទទឹម ដែល​ខ្ញុំ​តែងតែ​ផឹក​វា​ជាធម្មតា​ហើយ​ឃើញ​មាន​រូប​ឡាន​នៅក្នុង​គំរប​ដប​នោះ​” ។ លោក​បាន​បន្តទៀតថា “​អារម្មណ៍​នៅពេលនោះ គឺ​ខ្ញុំ​ពិតជា​ពិបាក នឹង​និយាយប្រាប់​ណាស់ នៅពេលដែល​ដឹងថា​ត្រូវ​រង្វាន់​ធំ​គឺ​រថយន្ត​មួយគ្រឿង​នោះ​”​។​

​ធារ៉ា​និយាយ​ដោយ​ស្នាមញញឹម​ជាមួយ​ប្រពន្ធ​ដែល​កំពុងតែ​បីកូន​នៅក្នុង​ដៃ​“​ខ្ញុំ​បាន​យក​គំរប​ដប​នោះ ទៅ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ជួយ​ពិនិត្យ​ព្រោះ​ខ្ញុំ​ហាក់ដូចជា​មិន​ជឿ​លើ​ភ្នែក​ខ្លួនឯង​។ ពួកយើង​បាន​ពិនិត្យ​ម្ដង​ហើយ​ម្តងទៀត​ដើម្បី​ឲ្យ​ប្រាកដថា​គំរប​ដប​តែ​បៃតង​អូ​អិ​ឈិ (OISHI) នោះ​គឺ​ពិតជា​ត្រូវ​រង្វាន់​ធំ គឺ​រថយន្ត FORD Ranger XLT មួយគ្រឿង ដែលមាន​តម្លៃ​ប្រមាណ​១៧៥​លាន​រៀន ពិតប្រាកដ​មែន​”​។

​លោក ហ៊ុន ធារ៉ា បាន​លើកឡើងថា រង្វាន់​ដែល​លោក​ទទួលបាន​នៅពេលនេះ វា​អាចជួយ​ឲ្យ​ក្តី​សុ​បិ​ន្ត​របស់លោក​ក្លាយជា​ការពិត និង​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​របស់លោក​កាន់តែ​ប្រសើរឡើង​ជាពិសេស​គឺ​កូនប្រុស​របស់លោក​ដែល​ទើប​តែមាន​អាយុ​៦​ខែ​នឹង​អាច​ទទួលបាន​ការអប់រំ​ល្អ​និង​ធំធាត់​នៅក្នុង​ជីវភាព​ល្អប្រសើរ​នៅពេល​អនាគត​ដែល​ខុសប្លែក​កាលពី​ពេលមុន ដែល​លោក​រកបាន​តែមួយ​ថ្ងៃ​សម្រាប់​មួយថ្ងៃ ដើម្បី​ផ្គត់​ផ្គង​ជីវភាព​តែប៉ុណ្ណោះ ហើយ​មិនដែល​ហ៊ាន​គិត​វែងឆ្ងាយ អំពី​រឿង​អនាគត​នោះឡើយ​។​ថ្ងៃនេះ​គំរប​ដប​តែ​បៃតង អូ​អិ​ឈិ បានធ្វើ​ឲ្យ​ក្តី​សុ​ប​ន្តិ​របស់លោក​ក្លាយជា​ការពិត​លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ក្រុ​ហ៊ុន​តែ​បៃតង អូ​អិ​ឈិ ដែល​បាន​បង្កើត​ឲ្យ​មានការ​ផ្ដល់​រង្វាន់​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​ត្រឹមតែ​ផ្ដល់នូវ​ផលិតផល​ដែលមាន​គុណភាព​នោះទេ​ថែមទាំង​ផ្ដល់នូវ​អត្ថប្រយោជន៍​ដល់​អតិថិជន​របស់ខ្លួន​ផងដែរ​។​

​លោក ហ៊ុន ធារ៉ា បាន​ផ្ញើ​សារ​ទៅ​មិត្តភក្ដិ និង​ប្រជាជន​កម្ពុជា​សូម​ឲ្យ​ទទួលទាន​តែ​បៃតង​អូ​អិ​ឈិ OISHI ដែលជា​ផលិតផល​មាន​គុណភាព​ខ្ពស់ នៅ​រាល់​ពេលដែល​អ្នក​ស្រេកទឹក ជាមួយ​ជម្រើស​ជាច្រើន​ដែល​អ្នក​ចូលចិត្ត ហើយ​អ្នកនឹង​អាច​ក្លាយជា​ម្ចាស់​រថយន្ត FORD Ranger XLT មួយគ្រឿង​ដូច​លោក​ដែរ​។​

​លោក សុង សាក់​លី នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​តែ​បៃតង​អូ​អិ​ឈិ បាន​និយាយថា​៖ “​យើង​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី បើក​គំរប​ឈ្នះ​រង្វាន់​ភ្លាមៗ ពី​តែ​បៃ​ត​អូ​អិ​ឈិ ក្នុង​ឆ្នាំ​២០១៨ នេះ​ឡើង​។ ក្រុមហ៊ុន​យើង នឹង​បន្ត​ផ្ដល់ជូន​កម្មវិធី​នេះ​ដល់​អតិថិជន​របស់​យើង​បន្តទៀត ដើម្បី​ចូលរួម​លើក​កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​យើង នឹង​ផ្ដល់ជូន​នូវ​រសជាតិ ជាច្រើន​ជម្រើស​ផ្សេងទៀត នៃ​ផលិតផល​តែ​បៃតង​របស់​យើង ហើយ​យើង​សង្ឃឹមថា អតិថិជន​របស់​នឹង​រីករាយ និង​ចូលរួម​បន្ត​គាំទ្រ​ផលិតផល តែ​បៃតង​អូ​អិ​ឈិ របស់​យើង​ជា​រៀងរហូត​”​។​

​គួរ​រំ​ម្លឹ​ក​ផងដែរ​ថា កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ របស់​តែ​បៃតង​អូ​អិ​ឈិ គឺជា​កម្មវិធី​មួយ​ផ្ដល់ឱកាស ដល់​អតិថិជន ដើម្បី​ផ្សងសំណាង​យក​រង្វាន់​នៅក្រោម​គម្រប​ដប ដែលមាន​ដូចជា​៖ រថយន្ត FORD Ranger XLT, ប្រាក់សុទ្ធ​១០​លាន​រៀល និង​រង្វាន់​ផលិតផល​តែ​បៃតង​អូ​អិ​ឈិ​ជាច្រើន​លាន​ដប​៕ ល​