ជាង​ថតរូប​យន្ត​ឥឡូវ​អាច​រក​ជួល​បាន​នៅ​សិង្ហ​បុរី​(វីដេអូ)

380
ចែករម្លែក

​ការ​ងើបឡើង​នៃ​ម៉ាស៊ីន បញ្ញា​សិប្បនិម្មិត (AI) និង ស្វ័យប្រវត្តិកម្ម​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​តិច​ឬ​ច្រើន​គឺ​កើតមានឡើង​រាល់ថ្ងៃ​មិន​ធ្លាប់​ឃើញ​ពីមុន​ឡើយ​។ វា​គួរឱ្យខ្លាច​ដែល​ពួកវា​ចាប់ផ្តើម​ជំនួស​មនុស្ស​យ៉ាង​លឿន រាប់​ចាប់ពី​ការងារ​ប៉ូលិស ការងារ​បោសសម្អាត ការងារ​បម្រើភ្ញៀវ រហូតដល់​ការងារ​ឆុង​កាហ្វេ​រាល់ថ្ងៃ​សម្រាប់​អ្នក​ទៀតផង​។

​ប៉ុន្តែ​ពេលវេលា​បះបោរ​របស់​មនុស្ស​យន្ត​នៅ​មិនទាន់​មកដល់​ទេ​។ សម្រាប់​ឥឡូវនេះ សូម​ទុកឱ្យ​មនុស្ស​យន្ត​កម្ពស់ ១,៨៣ ម៉ែត្រ ថត​និង​ផ្តិតរូប​ឱ្យ​អ្នក​សិន​ទៅ​។​

​មនុស្ស​យន្ត Selfiebot ដែល​បាន​គេ​ចាត់​ថា​ជាជាង​ថតរូប​យន្ត​ដំបូង​គេ​របស់​ពិភពលោក បាន​មកដល់​សិង្ហ​បុរី​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដ៏​ស្រស់ស្អាត​នេះ​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Galaxy Tech Studio ឥឡូវ​មនុស្ស​យន្ត​នេះ​អាច​រក​ជួល​បាន​នៅ​សិង្ហ​បុរី​។​

​មនុស្ស​យន្ត​នេះ​មិនចេះ​បញ្ជា​ឱ្យ​អ្នក​ឈរ​កាច់រាង​ដើម្បី​ថត​ឱ្យបាន​ប្លង់​ស្អាត​នោះទេ វា​គ្រាន់តែ​ជា​ម៉ាស៊ីន​បំពាក់​កាមេរ៉ា​ឌីជីថល​ធម្មតា​បញ្ជា​តាម iPad ប៉ុណ្ណោះ ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ឈរ​ញញឹម​ឱ្យ​វា​ចុច​ថត​តាម​ការគួរ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត​ថតរូប Selfiebot អា​ចរក​ជួល​បាន​នៅ​សិង្ហ​បុរី