ជាង​ទូក​នេសាទ​ម្នា​ក់ដៃ​សើម​កាន់​ឌុយ​ម៉ូ​ទ័​រ​កាត់ឈើ​ត្រូវ​ឆក់​ស្លាប់​នៅ​កន្លែង​

380
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ដោយ​ឆក់​ខ្សែភ្លើង​អគ្គិសនី​ឆ្លងតាម​ម៉ូ​ទ័​រ​កាត់ឈើ​ពេល​ដៃ​សើម​។​ករណីនេះ​កើតឡើង​ស្ថិត​កន្លែង​សាងសង់​ទូក​នៅ​ក្រុម​៣១​ភូមិ​៣​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩ ។​

​ជន​រង​គ្រោ​ឈ្មោះ​លាង​ផល្លី​ហៅ​អឺ​ង​អាយុ​៣៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​ធ្វើ​ទូក​រស់នៅ​កន្លែងកើតហេតុ​មាន​ស្រុកកំណើត នៅ​ភូមិ​អូរ​ក្រសា សង្កាត់​អូរ​ក្រសា ក្រុងកែប ។ សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ ជនរងគ្រោះ​បាន​យក​ម៉ូ​ទ័​រ​កាត់ឈើ​ធ្វើ​ទូក ហើយ​យកដៃ​ដែល​សើម​ទទឹក ទៅកាន់​ឌុយ​ដោត​ម៉ូ​ទ័​រ ទើប​បណ្តាលឱ្យ​ឆ្លង​ជាមួយ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​តែម្តង ។

​ករណីនេះ​នគរបាល​ជំនាញ​ក្រោយ​ធ្វើ​កោ​ល្យ​វិ​ច្ច័​យ​រួច​ក៏បាន​ប្រគល់​សាកសព​ជូនទៅ​ភរិយា​របស់​ជនរងគ្រោះ​ឈ្មោះ មាស អូន អាយុ​២៦​ឆ្នាំ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​