ជាង​បិត​ស្កុ​ត​ម៉ូតូ​នៅ​ខេត្តកោះកុង​ម្នាក់ ក្លាយជា​ចោ​លួច​ក្របី​អ្នកស្រុក ព្រលះ​យកសា​ច់លក់​

691
ចែករម្លែក

​ដោយ : វណ្ណៈ / កោះកុង ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​ជាប់​ពាក់​ព​ន្ធ័​និង​បទល្មើស​ចោរកម្ម​លួច​សត្វ​ក្របី​អ្នកស្រុក​យកទៅ​កាប់​ព្រលះ​ស្បែក​យកសា​ច់លក់ ត្រូវបាន​នគរបាល​ខេត្តកោះកុង​ចាប់ខ្លួនបាន រួម​និង​វត្ថុតាង​(​ក្របី​១​ក្បាល​)​ផងដែរ ។​

​ការ​ព​ទ្ធ័​ចាប់ខ្លួន​ជន​ស​ង្ស​យ័​បាន​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ បានធ្វើ​ឡើង​នៅ​ចំណុច​ដី​ឡូ​មួយកន្លែង ខាងជើង​ផ្លូវជាតិ​លេខ​៤៨ ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ប្រាប់ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហេង លាង អធិការ​ក្រុង​បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​១​នាក់ ភេទ​ប្រុស ដែល​បានធ្វើ​សកម្មភាព​លួច​សត្វ​ក្របី​បម្រុង​ប្រ​លះ​យក​សាច់​។
​មុខសញ្ញា​សង្ស័យ​មាន​ចំនួន​២​នាក់ ភេទ​ប្រុស បាន​រត់គេចខ្លួន​១​នាក់ ដោយបាន​ឃាត់ខ្លួន​មួយ​នាក់​ឈ្មោះ ហង់ វិ​ជ្ជ​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​បិត​ស្គុ​ត​ម៉ូតូ ស្រុកកំណើត​នៅ​ភូមិ​តា​ព្រាម ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត មក​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​លោកស្នងការ​បាន​បន្ត​ថា ម្ចាស់​ក្របី​មានឈ្មោះ ស៊ីម កូ​លាប ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​ចិញ្ចឹម​ក្របី រស់នៅ​ភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​វត្ថុតាង​រួមមាន សត្វ​ក្របី​ញី​១​ក្បាល រទេះ​ធ្វើ​អំពី​ដែក​១ ពូថៅ ម៉ូតូ​១​គ្រឿង កូនកាំបិត​មុខស្រួច​១ កា​រ៉ុង ខ្សែ​ចង​ក្របី​មួយ​ដុំ និង​ស្បោង​មួយចំនួន ។​

​ករណីនេះ កម្លាំង​ជំនាញ​យើង​កំពុង​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​គេចខ្លួន​៕B