ជាង​ផ្សា​ដែក​ម្នាក់​ស្លាប់ ព្រោះ​ឆក់​ចរន្តអគ្គិសនី​

1122
ចែករម្លែក

ដោយ​៖ សុ​ផានី​តា / កោះកុង​៖ បុរស​ម្នាក់​ជាជាង​ផ្សា​ដែក នៅ​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ស្លាប់​ភ្លាមៗ ខណៈ​ឡើង​ផ្សា​ដំបូលផ្ទះ​។​

​បើតាម​សមត្ថកិច្ច​នគរបាល ស្រុកស្រែ​អំបិល បាន​ឲ្យ​ដឹង​យប់​ថ្ងៃទី​៣១ មីនា​ថា បុរសរងគ្រោះ​ឈ្មោះ ទិន នៅ ភេទ​ប្រុស ២១​ឆ្នាំ មុខរបរ ជាងផ្សារដែក​។ ដើមហេតុ​ដែល​បង្ក​អោយ​ជន​គ្រោះ​ស្លាប់ ព្រោះតែ ឡើង​ផ្សា​ដែក​ដំបូលផ្ទះ បាន​ឆក់​ចរន្តអគ្គិសនី​ពី​បណ្ដាញ​ខ្សែរ​ភ្លើង​អត់​រំខ្សែ​(​ភ្លើង​ឆៅ មាន​ខ្សែរ​៣) បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ដំបូល​មកក្រោម កំពស់​៤​ម៉ែត បោក​ស្លាប់​តែម្ដង​។

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L​