ជាង​អូស​ខ្សែបណ្ដាញ​អ៊ិ​ន​ធើ​ណេ​តម្នាក់ ​ត្រូវ​ខ្សែភ្លើង​ឆក់​ធ្លាក់​ពីលើ​ដំបូល​របួសធ្ងន់​ស​ន្ល​ប់​ស្ដូក​

324
ចែករម្លែក
  • 4
    Shares

ដោយ:​សាវ​រក្ស​​/ភ្នំពេញ ៖ ក្រុម​ជាង​៤​នាក់​អូស​ខ្សែបណ្ដាញ​អន​ធើ​ណេ​ត​ប្ដូរ​ថ្មី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​ខ្សែភ្លើង​ត្រូវ​ឆក់​ម្នាក់ ​ធ្លាក់​ពីលើ​ដំបូល​សំ​យ៉ាប​កំពស់​ប្រហែល​៥​ម៉ែត្រ​បណ្ដាលឲ្យរបួស​ន្ល​ប់​ស្ដូក​ត្រូវបាន​អ្នកធ្វើការ​ជាមួយ​ប្រញាប់​លើ​ដាក់​ម៉ូតូ​កង់​បី ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ជួយសង្គ្រោះ​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​៩​នឹង​៣០​នាទី ព្រឹក​ថ្ងៃទី​២២​ ខែមីនា ​ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៧១(​សឡា​)​ភូមិ​ទ្រា​៣​ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ។​

​តាម​ប្រភព​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើត​គេ​បានឃើញ​ក្រុម​ជាង​មាន​គ្នា​៤​នាក់​អូស​ខ្សែបណ្ដាញ​អ៊ិន​ធើ​ណេ​តDJ កាត់​ផ្លូវ​សឡា​ប្ដូរ​ខ្សែរ​ថ្មី​ចូល​ផ្ទះ​ប្រជា​រដ្ឋ​ម្នាក់​ក្នុង​ក្រុម​ជាង​ដាក់​ឡើង​ដំបូល​សំ​យ៉ាប​ហើយ​ម្នាក់​ បាន​បោះ​ខ្សែរ​អ៊ិនធើ​ណេ​ត​អូស​រំលង​ខ្សែរ​ភ្លើង ​បណ្ដាលឲ្យឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ជាង​នៅលើ​ដំបូល​កំពស់​ប្រហែល​៥​ម៉ែត្រ​ធ្លាក់​មកក្រោម​របួស​សន្ល​ប់​ស្ដូកស្ដឹង៕B/