ជាង​១២០​នាក់​រងរបួស​ក្នុង​ពិធីបុណ្យ​ចោល​ដុំ​ថ្ម​ដាក់​គ្នា​នៅ​ឥណ្ឌា​(វីដេអូ)

1495
ចែករម្លែក

​មនុស្ស​ជាង​១២០​នាក់​បាន​រងរបួស​នៅក្នុង​ពិធីបុណ្យ​ចោល​ដុំ​ថ្ម​ដាក់​គ្នា​នៅក្នុង​វត្ត​ក្នុងភូមិ​មួយ​ក្នុង​រដ្ឋ អ៊ុត​តា​រ៉ា​ខាន់ ប្រទេស​ឥណ្ឌា នៅ​សប្តាហ៍​នេះ ។​

​បុណ្យ​ចោល​ដុំថ្ម​’Bagwal’​ត្រូវបាន​រៀបចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​នៅ​វត្ត​របស់​ទេវធីតា​Barahi Devi ដើម្បី​ធ្វើអោយ​ទេវធីតា​សប្បាយចិត្ត​។​

​វា​ជា​ប្រពៃណី​ចម្លែក​ពី​គេ​ដើម្បី​អបអរ​បុណ្យ​សាសនា​ហិណ្ឌូ Raksha Bandhan ដែល​អ្នកចូលរួម​ចោល​ដុំ​ថ្ម​ដាក់​គ្នា ជា​ផ្នែក​នៃ​ការ​ប្រារព្វ​ពិធី​Bagwal​។​អ្នកចូលរួម​ត្រូវបាន​បែងចែក​​ជា​ពីរ​ក្រុម ចង​មុខ​ជាមួយ​នឹង​សំពត់​ក្រណាត់ និង​បន្ទាប់​មក​សមាជិក​នៃ​ក្រុម​មួយ​បាន​ចាប់ផ្តើម​ចោល​ដុំ​ថ្ម​ដាក់​សមាជិក​ក្រុម​មួយ​ទៀត ។​ក្នុងពេល​រង​ការវាយប្រហារ​គ្រប់គ្នា​​ព្យាយាម​គេច​ដុំថ្ម ដោយ​ខ្លះ​ប្រើ​ខែល​ឬ​ស្សី​និង​ឧបករណ៍​ពិសេស​ផ្សេងៗ​ដើម្បី​ការពារ​ខ្លួន​។​

​ការ​ចោល​ដុំថ្ម​នេះ​ត្រូវបាន​បញ្ចប់​ត្រឹម​អាចារ្យ​ម្នាក់​អោយ​សញ្ញា​បញ្ឈប់​។​

​អាជ្ញាធរ​មូលដ្ឋាន​ក៏​ត្រៀម​ខ្លួន​ជាមួយ​នឹង​ក្រុមគ្រូពេទ្យ ដើម្បី​បញ្ជូន​និង​ព្យាបាល​អ្នករងរបួស​។​កន្លងមក អាជ្ញាធរ​បាន​ព្យាយាម​ទប់ស្កាត់​កុំអោយ​មាន​របួស ដោយ​ជំនួស​ដុំថ្ម​ជាមួយ​​នឹង​ដុំ​ផ្កា​និង​ផ្លែឈើ​៕​ដោយ​៖​វាសនា​

#