ជាង​១​ពាន់​នាក់​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​នៅ​ខេត្តក្រចេះ​

902
ចែករម្លែក

(​ក្រចេះ​)៖​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៧ បាន​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ​។​ដោយមាន​បេក្ខជន​បេ​ក្ខ​នារី​មាន​ចំនួន​១.៧៤៥​នាក់​ចូលរួម​ប្រឡង​ប្រ​គួ​ត​ប្រជែង​ដើម្បី​សម្រេច​គោលដៅ​នៃ​ការសិក្សា​ក្នុង​រយៈពេល​១២​ឆ្នាំ​។​
​លោក ឡាយ បូរ៉ា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តក្រចេះ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​នេះ​ថា សម្រាប់​មណ្ឌល​ប្រឡង​ទូទាំង​ខេត្តក្រចេះ មាន​ចំនួន ៣​មណ្ឌល ស្មើនឹង ៧០​បន្ទប់ មាន​បេក្ខជន​សរុប​ចំនួន ១.៧៤៥​នាក់​។ ក្នុងនោះ​ស្រី​ចំនួន​៨៦១​នាក់ ហើយ​សិស្ស​ស្វ័យរិន​ចំនួន ២៦២​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​មានការ​កើនឡើង​បន្តិចបន្តួច​។

​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តក្រចេះ​បាន​បន្តថា​ដោយមាន​ការចូលរួម​ពី​លោក​ហឿ​ស៊ី​យ៉ែម​អភិបាលរង​ខេត្តក្រចេះ​ព្រមទាំង​គណៈ​និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អ​ញ្ចើ​ញ​ជា​គណៈអធិបតី​បើក​ហិប​និង​កាត់​កញ្ចប់​វិញ្ញាសារ​ប្រលង​ដើម្បី​ចាប់ផ្ដើម​ដំណើរ​ការប្រលង​ព្រមទាំង​មាន​សមត្ថ​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​យ៉ាង​ម៉ត់ចត់​។​

លោក​ប្រធាន​បាន​បន្តថា​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​នា​ព្រឹក​នេះ គឺ មាន​លក្ខណៈ​សភាព​ជាធ​ម្ម​តា​គឺ​គ្មានអ្វី​ខុសប្លែកគ្នា​ទេ បើ​ប្រៀបធៀប​ទៅនឹង​ការប្រឡង់ នៅ​ឆ្នាំ​២០១៦​នោះ គឺ​ប្រព្រឹត្ត​ទៅដោយ​រលូន​។
​លោក​ប្រធាន​បាន​បន្តថា​មន្ទីរ​របស់លោក​បា​នស​ហ​ការ​ជាមួយ​អាជ្ញាធរខេត្ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ ក្នុងនោះដែរ អ្នក​អង្កេត​ការណ៍​មកពីរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ចំនួន ២៣៨​នាក់ ដើម្បី​ចូល​ល​រួមការ​ការពា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុងពេល​ប្រឡង​ឲ្យ​មាន​ភាពត្រឹមត្រូវ តម្លាភាព សុ​ក្រិ​ដ្ឋ យុត្តិធម៌​៕S/​ដោយ​៖​សេង​ឃួន​

ជាង​១​ពាន់​នាក់​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​(រូប៖សេងឍួន)

#