ជាង​២០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បាតុកម្ម​នៃ​ចលនា​អាវកាក់​ពណ៌​លឿង​នៅ​បារាំង​(វីដេអូ)

328
ចែករម្លែក

​ពួក​អ្នកប្រឆាំង​តវ៉ា​សុំអោយ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង ចោល​ដុំថ្ម ដប​និង​របស់របរ​ផ្សេងៗ​ដាក់​ប៉ូលិស ខណៈ​អាជ្ញាធរ​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក និង​ការបាញ់​​ទឹក​ដើម្បី​បណ្តេញ​បាតុករ​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​មករា​។

​មនុស្ស​ជាង​២០០​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​ការតវ៉ា​ទាមទារ​បាន​ឈាន​ចូលដល់​សប្តាហ៍​ទី​៩​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​មក​។​

​បើតាម​អាជ្ញាធរ ពួក​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ដោយសារ​ពួកគេ​បាន​ចូលរួម​ក្នុង​ក្រុម​មួយ​ដែល​មានបំណង​ប្រព្រឹត្ត​អំពើហិង្សា កាន់​សព្វាវុធ​ហាមឃាត់​និង​ប្រព្រឹត្ត​ហិង្សា​​ដាក់​មន្ត្រី​អនុវត្តន៍​ច្បាប់​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​បានដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​សរុប​៨០.០០០​នាក់​នៅ​ទូទាំងប្រទេស​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការតវ៉ា​របស់​ចលនា​អា​កាក់​ពណ៌​លឿង​នេះ ក្នុងនោះ​៥០០០​នាក់​នៅ​ក្រុងប៉ារីស​៕​ដោយ​៖​វាសនា​