ជាង​៥០០​នាក់​ត្រូវបាន​ចាប់ខ្លួន នៅពេល​កា​ស្មៀរ​ឥណ្ឌា​ត្រូវបិទខ្ទ​ប់​

268
ចែករម្លែក

​របាយការណ៍​សារព័ត៌មាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​សីហា​ថា មនុស្ស​ជាង​៥០០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការបង្ក្រាប​ចុង​ក្រោយ​នៅក្នុង​រដ្ឋកា​ស្មៀរ​ខាងឥ​ណ្ឌា ដែល​​ត្រូវ​បិទ​ខ្ទប់​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​ដក​ស្វ័យភាព​ពី​តំបន់​ដែលមាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​ភាគច្រើន​នេះ​។​

​សារព័ត៌មាន​Press Trust of India និង the Indian Express បាន​រាយការណ៍​ថា សាស្ត្រាចារ្យ​សកល​វិទ្យាល័យ មេដឹកនាំ​ធុរកិច្ច​និង​សកម្មជន​ស្ថិត​ចំណោម​មនុស្ស​៥៦០​នាក់​ដែល​​ត្រូវ​នាំខ្លួន​ទៅ​កាន់​មណ្ឌល​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ទីក្រុង​ស្រ៊ី​ណាហ្កា ,​បា​រ៉ា​មូល​ឡា និង​ហ្គូ​រេស​។​

​ការចាប់ខ្លួន​នេះ​បាន​កើតឡើង​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រេ​នដ្រា ម៉ូ​ឌី គ្រោង​នឹង​ថ្លែង​តាម​វិទ្យុ​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពន្យល់​អំពី​ការសំរេចចិត្ត​​របស់​រដ្ឋាភិបាល​ជាតិ​និយម​ហិណ្ឌូ​របស់​លោក​ដើម្បី​ដក​ឋានៈ​ពិសេស​ចំណាស់​៧​ទសវត្សរ៍​របស់​តំបន់ តាមរយៈ​ក្រិត​ប្រធានាធិបតី​មួយ​។​

​សភា​ឥណ្ឌា​ក៏បាន​អនុម័ត​ច្បាប់​បំបែក​តំបន់​មាន​ជម្លោះ​នេះ ដែល​រង​ឧទ្ទាម​កម្ម​ប្រដាប់អាវុធ​ប្រឆាំង​ឥណ្ឌា​ចាប់តាំងពី​ឆ្នាំ​១៩៨៩ ទៅ​ជា​ទឹកដី​២ ដែល​គ្រប់គ្រង​ផ្ទាល់​ដោយ​រដ្ឋា​​ភិបាល​ក្រុង​ញូ​វ ដេល្លី​។​

​សូមបញ្ជាក់​ថា ទាហាន​ឥណ្ឌា​រាប់ពាន់នាក់ បាន​និង​កំពុង​អនុវត្ត​បំរាម​គោចរ​យ៉ាង​តឹងរឹង ដោយ​រួមមាន ការបិទ​សេវា​អ៊ីនធឺណិត​និង​ទូរស័ព្ទ និង​អនុញ្ញាត​អោយមាន​ការធ្វើ​ដំ​​ណើ​រតាម​ដងផ្លូវ​តិចតួ​ច​។​

​ពួក​អ្នកជំនាញការ​បាន​ព្រមាន​អំពី​ការផ្ទុះ​កំហឹង​ចំពោះ​ការសំរេចចិត្ត​របស់​រដ្ឋាភិបាលឥ​ណ្ឌា​ខណៈ​បុណ្យ​សាសនា​អ៊ីស្លាម​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​។​ទីភ្នាក់ងារ​សន្តិសុខ​អាកាសចរណ៍​​ឥណ្ឌា​បាន​ណែនាំ​ទៅ​អាកាសយានដ្ឋាន​ទូទាំង​ប្រទេស​អោយ​បង្កើន​សន្តិសុខ ដោយសារ​វា​ងាយ​ជា​គោលដៅ​វាយប្រហារ​របស់​ភេរ​វករ ដែល​បញ្ចេញ​កំហឹង​ចំពោះ​បញ្ហា​កា​ស្មៀរ​នេះ​៕​ដោយ​៖​វាសនា​

​ទាហាន​ឥណ្ធា​បិទផ្លូវ​ក្នុងអំឡុងអនុ​វត្តបំ​រាម​គោចរ​នៅ​ក្រុង​ស្រ៊ី​ណាហ្កា រដ្ឋកា​ស្មៀរ​

​ពលករ​មក​ពី​ទូទាំង​ឥណ្ឌា ដែល​ធ្វើការ​នៅ​កា​ស្មៀ ទិញ​សំបុត្រ​រថយន្ត​ចាកចេញ​ពី​ក្រុង​ស្រ៊ី​ណាហ្កា​ដោយសារ​បារម្ភ​អំពី​សន្តិសុខ​