ជាង ៣២០ នាក់ ចូលរួម​ការប្រកួត​កីឡា ប៉េតង់​ជើងឯក ឆ្នាំ​២០១៩

268
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
បន្ទាប់ពី​លើក​ពេល​ប្រកួត ម្ដង​ទៅហើយនោះ ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ជាតិ ឆ្នាំ​២០១៩ នឹង​ចាប់ផ្ដើម​ឡើងវិញ ដោយ​ប្រកួត​ពីថ្ងៃ​ទី​៩ ដល់ ១១ សីហា នាទី​លាន​ពហុ​កីឡដ្ឋាន​ជាតិ ។​

​ការប្រកួត​នេះ មាន​កីឡាករ កីឡាការិនី ចូលរួម​ចំនួន ៣២៧ នាក់ ហើយ​បើ​គិត​ទាំង​ប្រតិភូ​ដឹកនាំ​នោះ គឺមាន​ចំនួន ៣៨៣ នាក់ ។ នេះ​ជាការ​ប្រកួត​ប្រចាំឆ្នាំ ក្រោម​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង កីឡា​។​

ការប្រកួត​កន្លងមក​

​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក ទូទាំងប្រទេស​ឆ្នាំនេះ សហព័ន្ធ បានដាក់ ៥ វិញ្ញាសា ឲ្យ​ប្រកួត​គឺ​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់ បុរស​ក្របខណ្ឌ “​ក​១” (​អាយុ​១៨​ឆ្នាំ​ឡើង​) និង​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់ បុរស​ក្របខណ្ឌ “​ក​២” (​អាយុ​១៨​ឆ្នាំ​ឡើង​)​។ វិញ្ញាសា ៣​ទល់​៣​នាក់​នារី (​អាយុ​១៨​ឆ្នាំ​ឡើង​) វិញ្ញាសា ៣​ទល់​៣​នាក់ យុវជន អាយុ​ក្រោម​១៨​ឆ្នាំ វិញ្ញាសា ១​នាក់​ទល់​១​នាក់ យុវនារី អាយុ​ក្រោម​១៨​ឆ្នាំ​។ ការប្រកួត​ឆ្នាំនេះ មិនមាន​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) ឡើយ​។​

​ការប្រកួត​ឆ្នាំនេះ មាន​ក្លិប និង​សមាគម ចំនួន ៣៧ មកពី ២៥ រាជធានី ខេត្ត ទូទាំងប្រទេស​កម្ពុជា​។ គណៈប្រតិភូ គ្រូបង្វឹក​និង​កីឡាករ​-​កីឡាការិនី ចំនួន ៣៨៣ នាក់ ដែលមាន​កីឡាការិនី ចំនួន ៦៣ នាក់ និង​គ្រូបង្វឹក ព្រមទាំង​ប្រតិភូ​ដឹកនាំ ចំនួន​៥៦​នាក់ ៕v