ជាតិ​កូកាអ៊ីន​អាច​ប៉ះពាល់​ដល់​របៀប​នៃ​ការរក្សា​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​

170

​យោងទៅតាម​ការពន្យល់ របស់​សារព័ត៌មាន The Independent បានឱ្យដឹងថា អ្នកប្រើប្រាស់ ជាតិ​កូកាអ៊ីន ជា​លក្ខណៈ​លេបថ្នាំ​អាច​ផ្លាស់ប្តូរ​របៀប រំលាយ​អាហារ​ក្នុង​ខ្លួន​មនុស្ស​យើង បាន​។ ជាតិ​កូកាអ៊ីន​ដែលជា​ថ្នាំ​ភ្ញោ​ច អារម្មណ៍​ត្រូវបាន​គេ​ដឹង​ជា​យូរហើយ ថា មាន​លក្ខណៈ​ទប់ស្កាត់ ការរំលាយ អាហារ​។ ប៉ុន្តែ​ការសិក្សា​ថ្មី​មួយ​បាន​ណែ នាំ​ថា​វា​ប្រហែលជា​ផ្លាស់ប្តូរ​របៀប​ដែល រាងកាយ​ឆ្លើយតប​នឹង​ការ​ញ៉ាំ​ជាតិ​ខ្លាញ់​។​
​ ​
​ការសិក្សា​នេះ​បានធ្វើការ ប្រៀបធៀប​លើ​បុរស​ប្រមាណ ៣៥​នាក់ ដែល​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ជាមួយ នឹង​បុរស មាន​សុខ​ភាពល្អ​ប្រមាណ​៣០​នាក់​ដែល មិនបាន​ប្រើ​ថ្នាំ​អ្វី​ទាំងអស់ ដែល​ពួកគេ​ផ្តោត​សំខាន់ ទៅលើ​ទម្លាប់​ញ៉ាំ​អាហារ និង​សរីរាង្គ​ក្នុង​ខ្លួន​។ គេ​បាន​រកឃើញថា អ្នក​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​មាន ទម្លាប់​អាកប្ប​-​កិរិយា​ធម្មតា​ដែល ជាប់ទាក់ទង​នឹង​ការ ឡើង​ទម្ងន់​ដូចជា​ការ​ញ៉ាំ​អាហារ​សម្បូរ ជាតិ​ខ្លាញ់ និង​ថាមពល និង​ញ៉ាំ​គ្រឿង ស្រវឹង​កាន់តែច្រើន​។ ថ្វីបើ​អាកប្បកិរិយា​ទាំងនេះ​កើតឡើង ក៏ដោយ តែ​អ្នក​ប្រើ ប្រាស់​ជាតិ​កាហ្វេ​អ៊ី​ន​មិនសូវមាន ជាតិ ខ្លាញ់​ច្រើន​ដូច​អ្នក​មិនបាន​ប្រើ​ឡើយ​។ ការរកឃើញ​នេះ​បាន​ណែនាំ​ថា អ្នក​ប្រើ ប្រាស់​ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​នាំឱ្យមាន​ការរក្សា​ជាតិ​ខ្លាញ់ ក្នុង​រាងកាយ​ខុសៗ​គ្នា​។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយចំនួន ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល នៃ​ការសិក្សា​បាន​។ វា​គឺជា​ការសិក្សា ដ៏​តូច​មួយ ដែល​វាយតម្លៃ​របប​អាហារ តែ​ម្តងគត់ ហើយ​មិនបាន វាយតម្លៃ​ទៅ លើ​របៀប​ដែល​រាងកាយ​មាន​ភាព សកម្ម ដែល​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ខ្លាញ់​ក្នុង ខ្លួន​ទេ ហើយ​លទ្ធផល នេះ​ប្រហែលជា​មិនអាច​ប្រើ​បាន​ទៅលើ​មនុស្ស​ទូទៅ​ដែល​ប្រើប្រាស់ ជាតិ​កូកាអ៊ីន​ឡើយ ៕ ដោយៈ health.com.kh