ជាតិ​ស័​ង្គ​សី​ច្រើន​ក្នុង​ត្រីខកំប៉ុង​មិនល្អ​ចំពោះ​សុខភាព​ឡើយ​

1276
ចែករម្លែក

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា ត្រីខកំប៉ុង​អាច​បំផ្លាញ​សុខភាព​ពោះវៀន​មនុស្ស​យើង​បាន​ដោយសារតែ​វា​មាន​ជាតិ​ស័​ង្គ​សី​ខ្ពស់ជាង​កម្រិត​មាន​សុវត្ថិភាព​រហូតដល់ ១០០​ដង​ឯណោះ​។ សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ​តាមរយៈ​ការពិសោធន៍​ក្នុង​មន្ទីរពិសោធន៍​មួយ ដែលមាន​គោលដៅ​ធ្វើតេស្ត​ថា តើ​កម្រិត​ជាតិ​ស័​ង្គ​សី​ដែលមាន​ក្នុង​អាហារ​កំប៉ុង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឬ​អត់​។

​យ៉ាងណាមិញ វា​កើតឡើង​ត្រង់​ថា វា​មាន​ភាពប្រែប្រួល​មួយ​ក្នុងការ​គិតគូរ​លេខរ​បស់​អ្នកស្រាវជ្រាវ ដែល​មានន័យថា កម្រិត​នៃ​ជាតិ​ស័​ង្គ​សី​គួរតែ​ធ្វើឡើង​ឲ្យ​បានល្អ​ទៅតាម​ការណែនាំ​ត្រឹមត្រូវ​។ អ្នកស្រាវជ្រាវ​បាន​វាស់​កម្រិត​ជាតិ​ស័​ង្គ​សី​ក្នុង​ត្រីខកំប៉ុង​ធូ​ណា សាច់មាន់​កំប៉ុង និង​ពោត​កំប៉ុង ហើយក៏​បានគិត​គូ​ររ​ក​ឃើញថា វា​មាន​ជាតិ​ស័​ង្គ​សី ៩៩៦​មី​លី​ក្រាម​ក្នុង​ត្រីខ​ធូ​ណាមួយ​កំប៉ុង​។ បន្ទាប់មក គេ​បាន​យក​ចំនួន​ប៉ុណ្ណេះ​ទៅ​ប៉ះ​នឹង​ពោះវៀនតូច​មនុស្ស​។

​ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​បានគិត​គូរ​ថា ក្នុង​មួយ​ត្រីខកំប៉ុង​មួយ​កំប៉ុង​គួរតែមាន​ជាតិ​ស័​ង្គ​សី ២.១​មី​លី​ក្រាម មិនមែន ៩៩៦​មី​លី​ក្រាម​ឡើយ​។ សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង​មាន​ប្រហែល​តែ ៩.៥​មី​លី​ក្រាម​ប៉ុណ្ណោះ​សម្រាប់​បុរស និង ៧​មី​លី​ក្រាម​សម្រាប់​ស្ត្រី ក្នុង​មួយថ្ងៃ​។

​តាម​ការពិសោធន៍​ទៅលើ​កោសិកា​បាន​បង្ហាញថា ការថយចុះ​មុខងារ​របស់​កោសិកា​ត្រូវបាន​គេ​រកឃើញ​នៅពេល​ប៉ះពាល់​នឹង​ជាតិ​ស័​ង្គ​សី ៩៩៦​មី​លី​ក្រាម ប៉ុន្តែ​រឿងនេះ​មិន​ទំនងជា​សុ​ក្រិត​ដែល​ដំណាង​នូវ​អ្វីដែល​កើតឡើង​ក្រោយពី​កោសិកា​ប៉ះពាល់​នឹង​ជាតិ​ស័​ង្គ​សី ២.១​មី​លី​ក្រាម​ឡើយ​។

​ជាតិ​ស័​ង្គ​សី​គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​អាចជួយ​ដល់​មុខងារ​ជាច្រើន​របស់​រាងកាយ​ដូចជា ការ​បង្កើតជា​កោសិកា​ថ្មី និង​ជួយ​ឲ្យ​របួស​ឆាប់​ជា​ជាដើម​។ ការប្រើ​កម្រិត​នៃ​ជាតិ​ស័​ង្គ​សី​នេះ​ខ្ពស់​អាច​បន្ថយ​ចំនួន​នៃ​ការ​បឺត​ស្រូប​ជាតិ​ទង​ដែង ដែល​រឿងនេះ​នឹងធ្វើ​ឲ្យ​កង្វះ​គ្រាប់​ឈាម និង​ខ្សោយ​ឆ្អឹង​បាន​៕ ដោយ​: http://www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​

#