ជាតិ សុ​ច្ចកា អតីត​បេ​ក្ខ​នារី The Voice Cambodia ទទួល​ការគាំទ្រ​ខ្លាំង​ជាតា​រា​សម្តែង (​មានវី​ឌី​អូ​)

534

(​ភ្នំពេញ​)៖ កញ្ញា ជាតិ សុ​ច្ចកា ដែល​មហាជន​ស្គាល់​ធ្លាប់ជា​អតីត​បេ​ក្ខ​នារី​ចូលរួម​ប្រឡង​កម្មវិធី​ចម្រៀង The Voice Cambodia ដែល​ធ្លាក់​នោះ​បែរជា​ពេលនេះ​ទទួល​ការគាំទ្រ​ខ្លាំង​ក្នុងនាម​តារា​សម្តែង​និង​ត្រៀម​សកម្មភាព​ថ្មីៗ​។

​តារា​ស្រអែម​ស្រស់​រូបនេះ​បាន​បង្ហើប​ថា ទើបតែ​ថ្មីៗ​នេះ​នាង​បាន​ថត​ស្ព​ត​ពាណិជ្ជកម្ម​ធំ​មួយ​ឱ្យ​ក្រុមហ៊ុន​ម៉ាក​ទូរ​សព្ទ​LG​និង​មាន​ច្រៀង​​ឱ្យ​លាយ​ក្នុងនោះ​ផងដែរ​។ កន្លងមក​នាង​បាន​សម្តែង​ក្នុង​រឿង “​លេខា​ថ្មី​” “​តុក្កតា​ម៉ា​ឡា​កាំ​ង​” និង​ត្រៀម​ចុង​ឆ្នាំនេះ​ផងដែរ​គឺ​រឿង “​ផ្លូវ​ទៅកាន់​ភូមិ​” ។ នាង​នឹង​គិតពិចារណា​ផងដែរ​ចំពោះ​ផលិតកម្ម​ចម្រៀង​ណា​ដែល​នាង​នឹងមាន​បទ​ចម្រៀង​ថ្មី​និង Original ។

​កញ្ញា ជាតិ សុ​ច្ចកា បាន​ប្រាប់ថា នាង​ជា​សិស្សសាលា​វិចិត្រសិល្បៈ ផ្នែក​ខាង​របាំ​ប្រពៃណី​ខ្មែរ ដូចជា របាំ​ត្រឡោក របាំ​កេ​ន និង របាំ​ក្ងោក ហើយ​នាង​នឹង​ត្រៀម​បញ្ច​ក់​ការសិក្សា​ផងដែរ​នាពេល​មួយឆ្នាំ​ទៀត ។ សម្រាប់​នាង​ក្រៅ​ការ​អាជីព​ជា​អ្នកចម្រៀង នាង​គឺ​ស្រលាញ់​ខ្លាំង​​ចំពោះ​ការសម្តែង​តែម្តង ដោយ​ស្ទើរ​មិន​ចោល​រឿង​ណាមួយ​ឡើង​ប្រសិនបើ​អ្នកដឹកនាំ​ហៅ​ថត​នោះ​។ នាពេល​ថ្ងៃ​អនាគត​នាង​ចង់​ប្រឡង​​ជា​គ្រូសិល្បៈ​វិញ​សម្រាប់​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ បន្ទាប់ពី​អាជីព​តារាចម្រៀង​និង​សម្តែង​កាន់តែ​ល្អ​សម្រាប់​នាង​៕​ដោយ បូ​រិ​ន​/sn​