ជាប់គុក​បានសម្រេច​!​ជីតា​ដែល​រំលោភ​សេពសន្ថវៈ​ចៅស្រី​ពីរ​នាក់​នៅ​កៀនស្វាយ​

947
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​លោក​គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​នេះ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជីតា​ដែល​រំលោភ​សេពសន្ថវៈ​ចៅស្រី​ពីរ​នាក់​។​កុមារី​ម្នាក់​អាយុ​៦​ឆ្នាំ​និង​ម្នាក់ទៀត​អាយុ​១០​ឆ្នាំ​នៅ​ស្រុក​កៀនស្វាយ​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​ទៀត ។

​មន្ត្រី​តុលាការ​បាន​ថ្លែងថា ជីតា​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​”​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ​”​តាម​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ​។​ជន​ត្រូវ​ចោទ ឈ្មោះ​ឌឹ​ម សុខឿន ហៅ គ្រូ​អឿន អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ​ម្នាក់​អាយុ​៦​ឆ្នាំ​និង​ម្នាក់ទៀត​អាយុ​១០​ឆ្នាំ​។

សមត្ថកិច្ច បញ្ជាក់ថា មុនពេល​កើតហេតុ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៤​និង​០០​នាទី នៅក្នុង​ផ្ទះ​ជនសង្ស័យ ជនរងគ្រោះ​ពីរ​នាក់​បងប្អូន បាន​ដេក​នៅផ្ទះ​ជាមួយ​ជីតា​ហើយ​ឪពុកម្តាយ​រវល់​ធ្វើការ​នៅ​ភ្នំពេញ​។ក្រោយមក​ជីតា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ហើយ​ជនរងគ្រោះ​ស្រែកថា​ឈឺ​ណាស់​។ តែ​ជនសង្ស័យ​បាន​ប្រាប់ថា​កុំ​មាត់​ប្រយ័ត្ន​អញ​វ៉ៃ ។ ជីតា​ប្រឹង​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច ហើយ​បាន​គំរាម​ថាបើ​ប្រាប់​ម៉ែអញ​កាត់​ដៃ​កាត់​ជើង​ឱ្យ​ដើរ​សុំទាន​គេ​។

​ជនរងគ្រោះ បាន​ប្រាប់​ពី​ដំណើររឿង​ដ៏​ស្មោកគ្រោក​នេះ ដល់​ម្តាយ ហើយ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ​ឈាន​ចុះទៅ​ឃាត់ខ្លួន​ជីតា​តែម្ដង​។​ចំពោះមុខ​សមត្ថកិច្ច ជីតា​រូបនេះ​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន ៕S/

​ជាប់គុក​បានសម្រេច​!​ជីតា​ដែល​រំលោភ​សេពសន្ថវៈ​ចៅស្រី​ពីរ​នាក់​នៅ​កៀនស្វាយ​