ជាប់គុក​មិន​រាល​ចាល​ចេញមក​វិញ​គាស់​បន្ទប់​គេ​ជួប​ស៊យ​ចូល​គុក​វិញទៀត​

1338
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ជាប់គុក​មិន​រាង​ចេញមក​វិញ​នៅ​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​បែរជា​គាស់​បន្ទប់​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​ប្រដាប់​ដោយ​ឧបករណ៍​ដើរ​ឆ្កឹះ​សោរ​បន្ទប់​ជួល​មិនទាន់បាន​សម្រេច​ផង​ពលរដ្ឋ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៨​ស្ថិតនៅ​ក្នុងភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ឈ្មោះ​អន​ម៉ាប់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​៣​មាន​ស្រុកកំណើត ភូមិ​ព្រៃ​មិច​ឃុំ​វាល​ពង់​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​ចំណែក​សម្ភារៈ​ដកហូត​មាន​ដែក​សម្រាប់​ឆ្កឹះ​កូនសោ​១ និង​កូនសោរ​មួយ​គ្រាប់​។​

​តាម​ប្រភពពី​ក​ន្លែ​កើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​បន្ទប់​ជួល​ត្រង់ចំណុច​ខាងលើ សង្ស័យ​មិនមែន​ម្ចាស់​បន្ទប់​ក៏​ហៅ​ចាប់​ឃាត់​សួរនាំ​ឃើញ​មាន​ឧបករណ៍​សម្រាប់​ឆ្កឹះ​កូនសោរ​នាំគ្នា​ស្វ​សគម​ន៍​ប៉ោង​មុខ​ទើប​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ។​

តាម​សម្តី​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា​ខ្លួន​បានធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោរ​បន្ទប់​២​ដង​មកហើយ​តែ​មិនបាន​សម្រេច​ទាំង​២​ដង​លើក​ទី​១​នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​១​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តុលាកា​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​ទើបនឹង​ចេញ​ក៏​សាកល្បង​ដើររក​គាស់​បន្ទប់​នៅ​រសៀល​ថ្ងៃទី​១៦​នេះ​មិនទាន់​បានសម្រេច​ផង​ពលរដ្ឋ​ក្របួច​ជាប់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ក្រោយពី​ចាប់ខ្លួនបាន​រួមជាមួយ​វត្ថុតាង​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕S/

​ជាប់គុក​មិន​រាល​ចាល​ចេញមក​វិញ​គាស់​បន្ទប់​គេ​ជួប​ស៊យ​ចូល​គុក​វិញទៀត​