ជាប់គុក រត់ចោលស្រុក ចាញ់​ផ្កាប់មុខ គឺជា​របស់​សមរង្ស៊ី​

1312
ចែករម្លែក

បើតាម​ការ​បង្ហើប​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច រួមជាមួយ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ​កំពុង​រៀបចំ​ឯកសារ​ប្តឹង​លោក​សម រង្ស៊ី ទៅកាន់​តុលាការ​ប្រទេស​បារាំង​ចំពោះ សំណុំរឿង​ពីរ​ដាច់ដោយឡែក​ពីគ្នា គឺ​ទី​១- លោក សម រង្ស៊ី បាន​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន ថា​បានដាក់​គ្រាប់បែក​លើ​ឧ​ទ្ទ​ម្ភា​គ​ចក្រ​ដើម្បី​សម្លាប់​លោក ហុក ឡង់ឌី កាលពី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ និង​ទី​២- លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​សម្តេច​ក្រឡា ហោម ស ខេង ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​តេ​ជោ​ចេញពី​អំណាច​។
​ ​
​បុរស​កំសាក​សមរង្ស៊ី​ដែល​ពន្ធនាគារ​នៅ​កម្ពុជា​ស្វែង​រកមុខ​ដូច ”​បូស​” នោះ បាន​ធ្វើជា ក្លាហាន​ប្រកាស​ត្រៀម​តតាំង​ក្តី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង នៅ​ប្រទេស​បារាំង ។ លោក សម រង្ស៊ី ជា​មនុស្ស​ដែលមាន​មាត់​អត់​គម្រប ជា​មនុស្ស​ដែល​គុក​នៅ​តោង​ជាប់​តែ​នឹង​កែងជើង ជា​អ្នកនយោបាយ​ត្បាញ​អាយ​ប្រហែល ជា​គិត​មិន​ដល់​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ស ខេង​ប្តឹង​រូបគាត់​ទៅ​តុលាការ បារាំង​បែបនេះ​ទេ​។ សម រង្ស៊ី ជា​មនុស្ស​ដែលមាន​សញ្ជាតិ​ពីរ គឺ​បារាំង​ផង និង​ខ្មែរ​ផង ប្រហែលជា​គេច​មិន​រួច​ពី​ការ​ចាញ់ក្តី​នៅក្នុង​តុលាការ​នេះ​ទេ ពីព្រោះ​លោក​សមរង្ស៊ី​ធ្លាប់ ចាញ់ក្តី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រួចមកហើយ នៅក្នុង​តុលាការ ប្រទេស​បារាំង ដោយសារតែ​ការចោទប្រកាន់ថា ឯកឧត្តម ហោ ណាំហុង ជា​ខ្មែរក្រហម និង​ជា​អ្នកទទួលខុសត្រូវ​ការ​ស្លាប់​អ្នកទោស​នៅ​មណ្ឌល​ឃុំឃាំង​បឹង​ត្របែង​កាលពី​ក្នុងអំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។
​ ​
​នៅ​កម្ពុជា​ឯណេះ​វិញ សាលក្រម​កាត់ទោស​សម រង្ស៊ី​ឲ្យ​ជាប់ពន្ធនាគារ​ផង​ឲ្យ​សង់លុយ ទៅ​ដើមបណ្តឹង​ផង មិន​ក្រោម​ពី​១០​សំណុំរឿង​ទេ​។ នៅមាន​សំណុំ​ជាច្រើន​ទៀត​ដែល តុលាការ​កំពុង​កោះហៅ​យកមក​សាកសួរ ប៉ុន្តែ​សម រង្ស៊ី អត់​ដែល​ហ៊ាន​ចូលមក​បំភ្លឺ​ទេ​។ យើង​គ្រាន់តែ​លើកយក​ឧទាហរណ៍​ត្រួសៗ​ទាក់ទិន​នឹង​ផ្លូវច្បាប់ គឺ សម រង្ស៊ី​ជាប់​ក្នុង សំណុំរឿង​បរិហា​កេ​រិ៍្ត ឯកឧត្តម ហោ ណាំហុង ត្រូវ​ជាប់គុក​ពីរ​ឆ្នាំ សង​ប្រាក់​២០០០ ដុល្លារ​, សំណុំរឿង​បរិហា​កេ​រិ៍្ត សម្តេច​ចក្រី ហេង សំរិន បង្គាប់​ឲ្យ​សង​ប្រាក់​៥០​លាន រៀល​ទៅ​ដើមបណ្តឹង និង​១០​លាន​រៀល​បង់​ចូល​រដ្ឋ​, សំណុំរឿង​សមគំនិត​បង្ហោះ​ផែនទី ក្លែងក្លាយ​ជាមួយ​លោក ហុង សុខ​ហួរ ត្រូវ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​, សំណុំរឿង​ចោទ រាជរដ្ឋាភិបាល​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លោក​កែម ឡី ត្រូវ​ជាប់ពន្ធនាគារ​មួយឆ្នាំ និង​៨​ខែ ពិន័យ​ជា​ប្រាក់​១០​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​១០០ លាន​រៀល​។ ថ្មីៗ​នេះ​ទៀត គឺ​នៅ​ថ្ងៃទី​២ ខែឧសភា តុលាការ​រាជធានី​ភ្នំពេញ​បាន ប្រកាស​សាលក្រម​លើ​សំណុំរឿង​មាន​២ ដោយ​សម្រេច​ផ្តន្ទាទោស​សម រង្ស៊ី ដាក់ ពន្ធនាគារ​៤​ឆ្នាំ​សម្រាប់​បទល្មើស​នីមួយៗ គឺ​ទី​១- សម រង្ស៊ី ត្រូវ​ទទួលទោស​ពីបទ ”​ញុះញង់​មិន​ឲ្យ​យោធិន​ស្តាប់បង្គាប់​ការដឹកនាំរ​បស់​រាជ រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ កងទ័ព​” ធ្វើ​ឲ្យ​”​ខូច​ទឹកចិត្ត​យោធិន​យ៉ាងធ្ងន់ធ្ងរ​” ដែល​ការអត្ថាធិប្បាយ​បាន​បង្ហោះ​លើ ហ្វេ​ស​ប៊ុ​ក​របស់​សម រង្ស៊ី ផ្ទាល់ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ និង​សំណុំរឿង​ទី​២- សម រង្ស៊ី​ត្រូវ​ទទួលទោស​ពីបទ​”​ប្រមាថ​ព្រះមហាក្សត្រ​” ដែល​បុគ្គល​នេះ​បាន​បង្ហោះ​លើ ហ្វេ​ស​ប៊ុ​ក កាលពី​ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ចាត់ទុក​ព្រះរាជសារ​ព្រះមហាក្សត្រ ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​ថា​ជា​ព្រះរាជសារ​ក្លែងក្លាយ និង​ធ្វើឡើង ក្រោម​ការបង្ខិតបង្ខំ​។ សរុប​ទាំងពីរ​សំណុំ​រឿងនេះ សម រង្ស៊ី ត្រូវ​ជាប់ពន្ធនាគារ​៨​ឆ្នាំ​ទៀត ។ សម រង្ស៊ី និង​គុក​គឺ​តែមួយ​។​
​ ​
​អ្នកវិភាគ​នយោបាយ​ម្នាក់​បាន​និយាយថា ប្រសិនបើ​សម្តេច​តេ​ជោ ហ៊ុន សែន​និង​សម្តេច ក្រឡាហោម ប្តឹងទៅ​តុលាការ​ប្រទេស​បារាំង​មែន ហើយ​បើ​តុលាការ​រកឃើញថា សម រង្ស៊ី​ពិតជា​បាន​ប្រព្រឹត្ត​កំហុស​មែន​នោះ​សម រង្ស៊ី ប្រាកដជា​អស់​កន្លែង​ជ្រក​ហើយ​។ គ្មាន​អ្នកណា​ដុត​ផ្ទះ​សម រង្ស៊ី ទេ គឺ សម រង្ស៊ី ដុត​ផ្ទះ​ខ្លួន​ដោយ​ខ្លួនឯង​។ បើ​វិល​មក​កម្ពុជា វិញ​មិន​ត្រឹមតែ​ជាប់គុក​ទេ ប៉ុន្តែ​បុគ្គល​នេះ ប្រាកដជា​ត្រូវបាន​ទទួល​ការស្វាគមន៍​ដោយ ព្រនង់​ជាមិនខាន ព្រោះ​មេដឹកនាំ​សហជីព​ច្រើនណាស់ សម្តែង​ការសោកស្តាយ និង​ចង កំហឹង​យ៉ាង​ពុះពោរ​ចំពោះ​ទង្វើ សម រង្ស៊ី នៅពេលដែល​សម រង្ស៊ី ដ៏​ល្ងង់ខ្លៅ​មួយ​នេះ បាន​សារ​ភាពជា​សាធារណៈ​ថា ខ្លួន​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បញ្ចុះបញ្ចូល​ឲ្យ សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ មេដឹកនាំ​សហជីព​ទាំង​នោះបាន សម្តែង ការសោកស្តាយ​ខ្លាំងណាស់​ចំពោះ​ទង្វើ និង​សម្តី​ដ៏​ថោកទាប​របស់​សម រង្ស៊ី ហើយ​គេ​បាន​ទាំង​ព្រមាន​ធ្វើ​សកម្មភាព​តប​ទៅ​សម រង្ស៊ី​វិញ ពីព្រោះថា​អ្នកនយោបាយ មិន​ត្រូវយក​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ប្រជាជន​ទៅធ្វើជា​ល្បែង នយោបាយ​របស់ខ្លួន​នោះទេ​។
​ ​
​នៅ​កម្ពុជា​, ពន្ធនាគារ និង​ព្រនង់​របស់​កម្មករ​កំពុង​ត្រៀម​ស្វាគមន៍​ការវិលត្រឡប់​របស់ សម រង្ស៊ី ។ ប្រសិនបើ​ក្លាហាន​សូម​សាកល្បង​មក​ចុះ​។ នៅពេល​ខាងមុខ ប្រសិនបើ​សម រង្ស៊ី​ចាញ់ក្តី សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ទៀត​នោះ តើ​សម រង្ស៊ី​ចេញទៅ​ច្រក​ណា​ទៀត​? នេះ​គឺជា​ផល​ដែល​បានមកពី​ភាពល្ងង់ខ្លៅ របស់ខ្លួន​៕ ដោយៈ​លី​ទួង​