ជាប់​ក្បាល​ក្នុង​ចម្រឹង​របង​ដែក​ដោយ​ការឈឺចាប់​ពេញ​មួយ​យប់ ដោយ​គ្មាន​នរណា​ដឹង​

1988
ចែករម្លែក
  • 18
    Shares

ស្ត្រីម្នាក់អាយុ ៤៨ឆ្នាំម្នាក់បានជាប់ក្បាលនឹងចម្រឹងរបងដែកទាំងឈឺចាប់អស់មួយយប់នៅមុនពេលគាត់ត្រូវបានគេឃើញនិងជួយសង្រ្គោះបាននៅខេត្ត Nakhon Ratchasima ប្រទេសថៃកាលពីព្រឹកថ្ងៃអង្គារទី២៧វិច្ឆិកា។

ក្រុមអ្នកសង្គ្រោះ ត្រូវបានហោះទៅផ្ទះរបស់ស្ត្រីឈ្មោះ Aree Payklang អាយុ ៤៨ឆ្នាំនេះ នៅភូមិ Ban Porbidនៅពេលទៅដល់ ពួកគេ បានឃើញគាត់អង្គុយលើដីដោយក្បាលរបស់គាត់បានជាប់ក្នុងចម្រឹងដែករបងទ្វារផ្ទះ។

មុខរបស់ស្ត្រីនេះបានរងរបួសនិង គាត់បានកំពុងរងារញាក់យ៉ាងខ្លាំងនៅក្នុងអាកាសត្រជាក់និងពិបាកដកដង្ហើម ដោយសារច្រមុះរបស់គាត់ បានប៉ះផ្ទឹបជាប់នឹងចម្រឹងដែករបងនោះ ។

ក្រុមអ្នកសង្គ្រោះបានចំណាយពេលជាង៥នាទីដើម្បីអារកាត់ចម្រឹងដែករបងនោះ ហើយពួកគេបានសង្គ្រោះគាត់។

ស្រ្តីនេះបានប្រាប់ពួកគេថាគាត់បានជំពប់ជើងដួល បោកក្បាលចូលប្រឡោះរបងចម្រឹងដែកនោះ នៅពេលគាត់បានដើរចូលផ្ទះ កាលពីយប់ថ្ងៃចន្ទ៕ដោយ៖សុខា/SN

មានអ៊ីចឹងដែរ ចូលរួច ចេះអត់រួច

#