ជាវ​តា​យ​!​ពេល​មានរឿង​មិន​ប្រក្រតី​កើតឡើង​ពលរដ្ឋ​ត្រូវ​ហ៊ាន​លើក​ជា​យោបល់​

391
ចែករម្លែក
  • 8
    Shares

ដោយ​៖​បូកគោ​/​កំពត​៖​អភិបាលខេត្ត​កំពត​បា​ន​អំពាវនាវ​និង​ជំរុញ​ដល់​ពលរដ្ឋ​គ្រប់រូប​ឱ្យចូល​រួម​លើក​ជា​មតិយោបល់​ពេល​ជួបប្រទះ ឬ​មើលឃើញ​រឿង​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ទាំង​នៅ​មូលដ្ឋាន ក៏ដូចជា​ក្នុង​ស្ថាន​ប័ន​នានា​ដើម្បី​បានការ​កែតម្រូវ​កាន់តែ​ប្រសើរ​ថែមទៀត​។

​ក្នុង​ពិធីរាប់បាត្រ​ព្រះសង្ឃ​ឆ្លងបុណ្យ​មាឃបូជា​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ជាវ តា​យ​បាន​មានប្រសាសន៍ថា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​លើក​ជា​មតិយោបល់​ពេល​ជួបប្រទះ​ឬ​មើលឃើញ​រឿង​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ទាំង​នៅ​មូលដ្ឋាន​ក៏ដូចជា​ក្នុង​ស្ថាន​ប័ន​នានា។​ដើម្បី​បានការ​កែតម្រូវ​កាន់តែ​ប្រសើរ​ថែមទៀត​។​ការផ្តល់​មតិយោបល់​ឬ​ទិទៀន​ក្នុងន័យ​កែលម្អ​ទាំងនោះ​ជា​ផ្នែក​សំខាន់​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​បំពេញ​កិច្ចការងារ​ដោយ​តម្លាភាព និង​នាំមក​នូវ​ភាព​រីកចម្រើន​សម្រាប់​ខេត្ត​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ដើម្បីឱ្យ​ការអភិវឌ្ឍ​មាន​សន្ទុះ​លឿន​និង​ប្រសិទ្ធភាព​តម្រូវឱ្យមាន​សាមគ្គី​ភាពល្អ​ហើយ​ទាមទារ​នូវ​ការចូលរួម​ទាំងអស់គ្នា​ដោយ​ហ៊ាន​លើក​ជាម​តិ យោបល់ ឬ​ផ្តល់​គំនិត​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ពិសេស​តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ជាដើម​។

តាម​ការកត់សម្គាល់ រយៈពេល​មួយឆ្នាំ​កន្លងទៅ ខេត្តកំពត​មាន​សកម្ម​ភាពរស់រវើក​លើ​គ្រប់​វិស័យ ស្រប​នឹង សក្តានុពល ក៏ដូចជា​អំណោយផល​ពី​ធម្មជាតិ​លើ​ភូមិសាស្ត្រ​នៃ​ខេត្ត​ភាគ​និរតី​មួយ​នេះ​។

​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​ពោរពេញ​ដោយ​មោទនៈ​ថា​តទៅ​ខេត្តកំពត​មិន​ត្រឹមតែ​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ​គឺ​ភ្ញៀវ​ព្រមទាំង​អ្នកវិនិយោគ​បរទេស​នឹងដាក់​គោលដៅ​ក្នុងការ​មក​កម្សាន្ត និង​បោះទុន​រកស៊ី​ដែលជា​ចលករ​ជំរុញ​ដល់​ការអភិវឌ្ឍ​ឆាប់រហ័ស​ជាក់​ជាមិនខាន​៕S/