ជា​បណ្ដោះអាសន្ន កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៩ ក្នុង​ស៊ី​ហ្គេម​

301
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ជា​បណ្ដោះអាសន្ន នៅក្នុង​តារាង​ចំណាត់ថ្នាក់ មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ ដែល​កំពុងតែ​ប្រព្រឹត្តិ​ទៅ នៅ​ប្រទេស​ហ្វីលីពីន​នោះ កម្ពុជា កំពុងស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​លេខ ៩ គឺ​នៅ​ពីលើ​ប្រទេស​ឡាវ និង ទី​ម័​រ​ខាងកើត ។​

ប្រទេស​ម្ចាស់ផ្ទះ ហ្វីលីពីន កំពុងតែបន្ត ឈរ​នៅ​កំពូល​តារាង​ដដែល ដោយ​ប្រជែង​បាន​មេដាយ​សរុប ចំនួន​១២៣ គ្រឿង ដែល​ក្នុងនោះ មេដាយមាស ៥៧​គ្រឿង ប្រាក់​៤១​គ្រឿង និង​សំរិទ្ធ​២៥​គ្រឿង ។ ប្រទេស​វៀតណាម ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​មេដាយ សរុប​ចំនួន ៩៥​គ្រឿង គឺ​មាស​២៧​គ្រឿង ប្រាក់​៣២​គ្រឿង និង​សំរិទ្ធ​៣៦​គ្រឿង ។​

ទិដ្ឋភាព​នៅ​ស៊ី​ហ្គេម​

​ប្រទេស​ម៉ាឡេស៊ី ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ ដែលមាន​មេដាយ​សរុប ចំនួន​៥៦​គ្រឿង គឺ​មាស ២១​គ្រឿង ប្រាក់​១២​គ្រឿង និង​សំរិទ្ធ​២៣​គ្រឿង ។ ប្រទេស​សឹង្ហ​បូរី ស្ថិត​លំដាប់ថ្នាក់​លេខ​៤ ដែលមាន​មេដាយ​សរុប ចំនួន​៥២​គ្រឿង ក្នុងនោះ​មាស​១៨​គ្រឿង ប្រាក់​១២​គ្រឿង និង​សំរិទ្ធ​២២​គ្រឿង ។​

​ឥណ្ឌូណេស៊ី ឈរ​នៅ​តំណែង​លេខ​៥ ដែលមាន​មេដាយ​សរុប ចំនួន​៧៦​គ្រឿង គឺ​មាស​១៧​គ្រឿង ប្រាក់​២៧​គ្រឿង និង​សំរិទ្ធ​៣២ គ្រឿង ។ ប្រទេស​ថៃ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៦ ដែលមាន​មេដាយ​សរុប ចំនួន​៥៤​គ្រឿង គឺ​មេដាយមាស ចំនួន​១៣​គ្រឿង មេដាយប្រាក់​ចំនួន ១៥​គ្រឿង និង​សំរិទ្ធ​២៦​គ្រឿង ។​

​ទិដ្ឋភាព​នៅ​ស៊ី​ហ្គេម​

​ប្រទេស​មី​យ៉ាន់​ម៉ា ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧ ដែលមាន​មេដាយ​សរុប ២៨ គ្រឿង គឺ​មាស ១​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរិទ្ធ​ចំនួន ២១​គ្រឿង​។ ប្រទេស​ព្រុយ​ណេ ដា​រុយ​ហ្សា​ឡឹម ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ដែលមាន​មេដាយ​សរុប ចំនួន ១១​គ្រឿង គឺ​មាស ១​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរិទ្ធ ៥​គ្រឿង ។​

​ប្រទេស​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ ដែលមាន​មេដាយ​សរុប ២១ គ្រឿង គឺ​មាស ១​គ្រឿង ប្រាក់ ៣​គ្រឿង និង សំរិទ្ធ ១៧ គ្រឿង ។ ប្រទេស​ឡាវ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ដែលមាន​មេដាយ ១០ គ្រឿង គឺ​ប្រាក់ ២​គ្រឿង និង សំរិទ្ធ​៨​គ្រឿង ។ ចំពោះ ប្រទេស​ទី​ម័​រ​ខាងកើត មិនទាន់បាន​មេដាយ នៅឡើយ​ទេ ៕v