ជា​ពី​ជំងឺ​ទឹកនោមផ្អែម ដោយសារ​បរិភោគ​សូកូឡា​ខ្មៅ និង ទំពាំងបាយជូរ​ក្រហម​

1328
ចែករម្លែក

បុរស​អង់គ្លេស​ម្នាក់​អាយុ​៦៨ ឆ្នាំ បាន​អនុវត្តន៍​របប​ហូប​តម​គួបផ្សំ សូ​កូ​ឡូ​ខ្មៅ និង​ទំពាំងបាយជូរ ។ ពីរ​ឆ្នាំ ក្រោយ លោក​សម្រក​ទម្ងន់​បាន​ជិត​២០ គីឡូ ។ វេជ្ជបណ្ឌិត​ឱ្យដឹងថា លោក​មិន រង​ឥទ្ធិពល​ពី​ជំងឺ​ទៀតឡើយ ។​
​ ​
​លោក Terry Kemp រស់នៅក្នុង ទីក្រុង Bristol (​អង់គ្លេស​) ត្រូវ​វិនិច្ឆ័យ កើត​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​២ ពេល ទម្ងន់​ខ្លួន​របស់គាត់ កើនឡើង​ជាង​១០០ គីឡូ ។ ក្នុងការ​ប្រឹងប្រែង​ដោយ​គ្មាន សង្ឃឹម​ដើម្បី​ទប់ស្កាត់​ជំងឺ​, លោក​បាន អនុវត្តន៍​វិធី​ហូប​តម​យ៉ាង​តឹងរ៉ឹង គួបផ្សំ ជាមួយ​សូកូឡា ខ្មៅ និង​ទំពាំងបាយជូរ ក្រហម ។ ក្នុង​មួយថ្ងៃ លោក​បរិភោគ សូកូឡា​មួយ​បន្ទះ ដែល​ផ្ទុក​៨៥ ភាគរយ តា​កាវ និង​ទំពាំងបាយជូរ​ក្រហម​៥០០ ក្រាម ។ ពីរ​ឆ្នាំក្រោយ លោក​បាន​ស្រក ទម្ងន់​ជិត​២០​គីឡូ ហើយ​វេជ្ជបណ្ឌិត ក៏​រកឃើញថា លោក​ពុំមាន​កើត​ជំងឺ ទឹកនោមផ្អែម​ទៀត ។​
​ ​
​បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មុនៗ​នេះ បង្ហាញថា ក្នុងកា​កាវ មាន​ផ្ទុក​សារជាតិ ចម្រុះ​មួយ​ហៅថា epicatechin monomers ។ វា​ជួយ​បង្កើន កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន ក្នុង​សរីរាង្គ ជួប​បញ្ហា​, ដែលជា​មូលហេតុ​មួយ​ក្នុង ចំណោម​មូលហេតុ​នាំ​ដល់​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​២ ។​
​ ​
​ក្នុងការ​ស្រាវជ្រាវ​លើស​ត្វ ពួក​អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញថា epicatechin monomer ក៏មាន​ប្រសិទ្ធភាព បញ្ចុះទម្ងន់ និង​កែប្រែ​ឱ្យ​ប្រសើរឡើង កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។​
​ ​
​ដើម្បី​ទទួលបាន picatechin monomer អ្នកជំងឺ​ត្រូវ​បរិភោគ​កា​កាវ ច្រើន ហើយ​ក្នុងកា​កាវ នោះ​មិនត្រូវ មាន​ស្ករ​ច្រើន​, ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹង ៕​ប្រែ​សម្រួល​: រតនៈ​

#