ជា​យន្តហោះ​ទេ ប៉ុន្តែ​ចុះចត និង​ហោះ​ឡើង​ដូច​ឧទ្ធម្ភាគចក្រ​

789
ចែករម្លែក

​ក្រុមហ៊ុន Transcend Air Corporation បានប្រកាស​គួរឱ្យភ្ញាក់ផ្អើល​ថា ខ្លួន​បាន​អភិវឌ្ឍន៍ យន្តហោះ ៦ កៅអី​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ (VTOL) ដែល​ខ្លួន​សង្ឃឹមថានឹង​ទទួល បានការ​គាំទ្រ​ខ្លាំង​។

​យន្តហោះ​ដែលមាន​ឈ្មោះថា Vy 400 នេះ​នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការបម្រើ​សេវាកម្ម ដឹក​ភ្ញៀវ​នៅ​ខែមករា ឆ្នាំ​២០២៤ ហើយ​វា​នឹង​អាច​ហោះ​បាន​ល្បឿន​ដល់​ទៅ ៦៥០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ពោលគឺ​លឿន​ជាង​ល្បឿន​ឧទ្ធម្ភាគចក្រ​ធម្មតា​ដល់​ទៅ ៣ ដង​ឯណោះ​។​

​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា​យន្តហោះ​នេះ​នឹង​ដឹក​អ្នកដំណើរ​រវាង​ទីក្រុង​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​រួមទាំង​ពី​ក្រុង​បូ​ស្តុ​ន (Boston) ទៅកាន់​ក្រុង​ញូវយ៉ក ផងដែរ និយាយ​រួម​គឺ​ទៅ​ដឹក និង​ជូន​ដល់ កន្លែង​។​

​ក្រុមហ៊ុន​និយាយទៀតថា ការធ្វើដំណើរ​ពី​ទីក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ទៅកាន់​ទីក្រុង​សាន ហ្វ្រា​ន​ស៊ី​ស្កូ ចំណាយពេល​ត្រឹមតែ ៥៥ នាទី​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម​