ជិតដល់ថ្ងៃ ពិព័រណ៍ អាពាហ៍ពិពាហ៍ លើកទី៦ ហើយ

825
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ- ពិព័រណ៍ អាពាហ៍ពិពាហ៍ លើកទី៦ និងចាប់ផ្តើមឡើងនៅក្នុងដើម ខែ សីហា ២០១៩ ខាងមុខនេះហើយ ដោយមានការចូលរួមពីក្រុមហ៊ុន និងសំអាងការ គឺ ការបង្ហាញទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរលើកទី១៩ និងមហោស្រពសិល្បៈដណ្ដាំ ស្លម្ហូបអាហារលើកទី២០ ហើយកម្មវិធីទាំងមូល ត្រូវបានធ្វើឡើងក្រោមការ ដឹកនាំ របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រុមហ៊ុនសិរីមង្គល អ្នករៀបចំកម្មវិធី បានប្រកាសជាសាធារណៈថា ពិព័រណ៍ អាពាហ៍ពិពាហ៍ពេញរយៈពេល២ថ្ងៃ នៅថ្ងៃ១០ និង១១ ក្នុង ខែសីហានោះមាន ព្រឹត្តិការណ៍ ធំ២ផ្គួបនៅក្នុងនោះ គឺ ការបង្ហាញទម្រង់សំលៀកបំពាក់ប្រពៃណី ខ្មែរលើកទី១៩ និងមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារលើកទី២០ ហើយកម្ម វិធី ទាំងមូល ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ អ្នកចូលរួមព្រឹត្តិការណ៍ គ្រាន់តែបំពេញលើខិត្តប័ណ្ណក៏មានឈ្នះរង្វាន់ ២០លានរៀល និង១២លានរៀល ពីក្រុមហ៊ុនសិរីមង្គល តាមរយៈការចាប់ឆ្នោតផងដែរ។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦នេះ ត្រូវបានគេអះអាងថា ជាព្រឹត្តិការណ៍ល្អបំផុត សម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ និងអ្នកគោរពស្រលាញ់ប្រពៃណី វប្បធម៌ ខ្មែរទាំងឡាយ ដែលចង់ចូលរួមផ្សព្វផ្សាយពីផលិតផល និង សេវាកម្មរបស់ខ្លួនទៅ កាន់ អតិថិជនអោយចំគោលដៅ។ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ របស់ក្រសួងវប្បធម៌ គឺជាអ្នកដឹកនាំទម្រង់ដោយផ្ទាល់ ដើម្បីអោយការបង្ហាញទម្រង់អាពាហ៍ពិពាហ៍ នៅក្នុង កម្មវិធី មិនប្រាសចាកពីទម្រង់ដើម នៃវប្បធម៌ជាតិ។ ស្ដង់ប្រមាណ៩២ស្ដង់ ដែលរួម មាន ក្រុមហ៊ុនភ្នួង និងសម្អាការក្រុមហ៊ុនគ្រឿងអលង្ការ ក្រុមហ៊ុនលក់សំលៀកបំពាក់ ក្រុមហ៊ុន លក់គ្រឿងសម្អាង ផលិតផលកែសម្ផស្ស សាឡន ក្រុមហ៊ុនលក់រថយន្ត ក្រុមហ៊ុនផ្កាស្រស់ ក្រុមហ៊ុនលក់កាដូអាពាហ៍ពិពាហ៍ ហាងបោះពុម្ពធៀបការ ក្រុមហ៊ុនស្ទីឌីយោថតរូប ក្រុមហ៊ុនធ្វើនំ ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារ ស្រាបៀ ភេសជ្ជៈ សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់អាគារញាំការ ក្រុមហ៊ុនលក់ខុនដូរ បុរី ផ្ទះល្វែង និងក្រុមហ៊ុនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុន ទេចរណ៍ អាកាសចរណ៍ ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ និងសេវាកម្មពិធីការ ជាច្រើន នឹងបង្ហាញខ្លួនចម្រុះគ្នាក្នុងវេទិកានេះ ខណៈដែលអ្នករៀបចំប្រកាសអោយ រួសរាន់ជាវស្ដង់កម្មវិធី ដើម្បីមានឱកាសចូលរួម។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនសិរីមង្គល បានបញ្ជាក់អោយដឹង ពីគោលបំណងថា ការរៀបចំព្រឹត្តិការណ៍រដើម្បីរួមចំណែកផ្សព្វផ្សាយ អភិរក្ស និង អភិវឌ្ឍន៍ទំនៀមទំលាប់ប្រពៃណីអាពាហ៍ពិពាហ៍ សំលៀកបំពាក់ និង ម្ហូបអាហារខ្មែរ ក៏ដូចជាដើម្បីផ្ដល់ការអប់រំអោយកាន់តែទូលាយដល់ពលរដ្ឋខ្មែរ អោយមានការ យល់ដឹងពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ក៏ដូចជាដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ក្រសែភ្នែកអន្តរជាតិ អោយកាន់តែស្គាល់តម្លៃវប្បធម៌ខ្មែរ៕