ជិត១ខែក្រោយឆ្លងចរន្តអគ្គិសនីឆេះផ្សារអូរអំបិល:អាជ្ញាធរ អាជីវករនិងអ្នកម៉ៅការឈានទៅព្រមព្រៀងសង់ផ្សារឡើងវិញ

459
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ជិត១ខែក្រោយឆ្លងចរន្តអគ្គិសនីឆេះផ្សារអូរអំបិល:អាជ្ញាធរ អាជីវករនិងអ្នកម៉ៅការឈានទៅព្រមព្រៀងសង់ផ្សាររឡើងវិញ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២ ខែមិថុនា បានឆ្លៀតទទួលជួបប្រជុំ ជាមួយរអាជីវករទាំងឡាយដែលរងគ្រោះដោយសារអគ្គីភ័យ កាលពីទៀបភ្លឺថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ កន្លងមកនៅផ្សារអូរអំបិល ដេីម្បីសម្របសម្រួលលេីកសាងសង់ផ្សារសម្រាប់បងប្អុនមានកន្លែងលក់ដូរសមរម្យឡេីងវិញ។

បើយោងអាជ្ញាធរនិងអាជីវករថា គម្រោងនៃការសាងសងផ្សារនេះឡើងវិញអាចត្រូវចំណាយជាង២០ម៉ឺនដុល្លារអាមេរិក។ ដូច្នេះអាជីវករក្នុងផ្សារមិនអាចរៃអង្គាសគ្នាបានដើម្បីសាងសង់ទេ។

ដូច្នេះ ពួកគេអាចជ្រើសរើសអ្មកវិនិយោគក្នុងក្រុងគឺលោក ហ៊ុយ ឡេង ជាអ្នកម៉ៅការសាងសង់ ហេីយក៏ផ្តល់ជូនការលក់ដូរដោយឥតគិតថ្លៃដល់អាជីវកររយៈពេល២ ឆ្នាំ ទៅមុខ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានសម្រួលសម្រួលជាមួយអាជីវរកដែលរងគ្រោះ ហេីយបេីស្រុះស្រួលគ្នា រួចដំណេីររការសាងសង់ផ្សារនឹងចាប់ផ្តេីមទៅតាមគម្រោងនោះ អាជ្ញាធរនឹងឲ្យបងប្អូនអាជីវករធ្វេីការចាប់ឆ្នោត ឬក៏បងប្អូនអាជីវករចង់បានតូបទៅតាមទីតាំងចាស់ អាជ្ញាធរមិនជំទាស់នោះដែរ តែការសាងសង់ត្រូវធ្វើជារួម មិនអាចធ្វើម្នាក់តាមតែចិត្តនោះទេ។

ហេតុនេះ អាជីវករទាំងអស់មានពេលវេលានឹងពិភាក្សាគ្នា មួយរយៈសិន ដេីម្បីធ្វេីការសម្រេចចិត្ត។ ឯរដ្ឋបាលក្រុង ក៏នឹងសុំយោបល់ពីថ្នាក់លេីបន្តទៀតដែរ។ លោក ហ៊ុយ ឡេង អ្នកវិនិយោគក្នុងក្រុងសិរីសោភ័ណឲ្យដឹងថា ជាមួយនឹងការម៉ៅការសាងសង់ផ្សារអូរអំបិលឡើងវិញ លោកនឹងអាជ្ញាធរក៏ត្រូវរៀបចំសណ្តាប់ធ្នាប់បៀបរៀបរយ អនាម័យបរិស្ថាន កិច្ចការពារសន្តិសុខនិងហានីយភ័យ ក៏ដូចជាសោភ័ណភាពនិងភាពទំនើបសមរម្យអោយទាន់សម័យកាលអភិវឌ្ឍន៍ផងដែរ ហើយក៏មិនយកភាស៊ីលេីបងប្អូនលក់ម្ហូប បន្លែឬទំនិញកំប៉ិកកំប៉ុកតាមកញ្ច្រែងកញ្ជេីរល្អី មកលក់ម្តងម្កាលនោះឡើយ។

សូមរំលឹកថា ដោយសារទុស្សេខ្សែភ្លើងពីបង្កៅលភ្លើងនៃខ្សែបញ្ជូនតង់ស្យុងទាប(LV) បង្កឆេះខ្ទេចផ្សារអូរអំបិលកាលពីវេលាម៉ោង៣និង៤០ទៀបភ្លឺថ្ងៃទី៥ ឧសភា ២០១៩ ស្ថិតនៅភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺឆេះអស់តូបផ្សារ៦៧តូប និងទំនិញទ្រព្យសម្បត្តិក្នុងតម្លៃប្រមាណ៥សែនដុល្លាសរអា។ ទោះយ៉ាងដោយបានកម្លាំងនគរបាលពន្លត់អគ្គីភ័យជាមួយរថយន្តទឹក៣១ឡាននិងសមត្ថកិច្ច អ្នកពាក់ព័ន្ធបានពន្លត់កុំឲ្យរាលដាលគឺជួយសង្គ្រោះផ្ទះតៀម ស្ថានីយ៍ប្រេងនិងទ្រព្យសម្បត្តិនៅជុំវិញក្នុងតម្លៃជិត២លានដុល្លាសរអា៕B/


#