ជិត​ចូលឆ្នាំ​ចិនៈ ផ្កា​អង្គា​សីល​ឆ្នាំនេះ​ពិបាក​រក​និង​ឡើងថ្លៃ​ទ្វេដង​

696
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ : អ្នក​ប្រកប​របរ​លក់​ផ្កា​អង្គា​សីលក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន នៅ​កម្ពុជា ទៅតាម​រដូវ​កាល ពេលនេះ​កំពុងតែ ដឹកជញ្ជូន ចូល​ទីក្រុង​ដើម្បី​ត្រៀម​លក់ ក្នុងឱកាស បុណ្យចូលឆ្នាំ​ចិន​ដែល​ខិតជិត​មកដល់​ឆាប់ៗ​នេះ ។​ប៉ុន្តែ​ធនធានធម្មជាតិ​មួយ​នេះ​កាន់តែ​ពិបាក​រក​និង​ឆ្នាំនេះ​មានតម្លៃ​ទ្វេ​។​

ជិត​ចូលឆ្នាំ​ចិនៈ ផ្កា​អង្គា​សិល្ប៍​ឆ្នាំនេះ​ពិបាក​រក​និង​ឡើងថ្លៃ​ទ្វេ

​អ្នកលក់​ផ្កា​បាន​និយាយថា នៅ​ឆ្នាំ​២០១៩​នេះ ដើម​ផ្កា​អង្គា​សីល ពិបាករ​កកាប់ ពិបាក​រក​ទិញ​ពី ពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​យកមក​លក់​បន្ទាប់​ពី ព្រៃ​មួយចំនួន បាន​ប្រែក្លាយ​ជា​ដីចម្ការ​មាន​ម្ចាស់​។ ជា​ដី​របស់​ក្រុមហ៊ុន ។​អ្នកដើរ​កាប់ ជួប​ការលំបាក ស្វែងរក ហើយ​​​ត្រូវ​ស្វែងរក​នៅ​កន្លែង​ឆ្ងាយៗ ទម្រាំ​តែ​បាន​យកមក​ចំណាយ​ពេលវេលា ចំណាយ​ថវិកា​ច្រើន ។​គេ​អាចរ​កនៅ​តំបន់ភ្នំ​ឆ្ងាយៗ ដែលមាន ចម្ងាយ​រហូតដល់​៧០ ទៅ​១០០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។​

​អាជីវករ ដែលជា​អ្នករកស៊ី​ទិញ​លក់​ផ្កា​អង្គា​សីល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ខ្ញុំ​ត្រូវ ចំណាយពេល​ប្រាំមួយ​ថ្ងៃ​ត្រូវ​ទៅ​ទិញ​ផ្កា​អង្គា​សីលយកមក​លក់​។ វា​មានការ​លំបាក​ខ្លាំងណាស់ ដោយ​ត្រូវ​ធ្វើដំណើរ ចម្ងាយ​ពី​៧០ ទៅ​១០០​គីឡូម៉ែត្រ ពី​ទីប្រជុំជន ដើម្បី​រក​ទិញ​ពី​អ្នក​ឡើង​ភ្នំ ដែល​អ្នក​ឡើង​ភ្នំ​កាប់​ដល់​ភ្នំក្រវាញ ឬ​តំបន់ភ្នំ​ផ្សេងៗ ។​ឆ្នាំនេះ​តម្លៃ ក៏​កាន់តែ​ឡើងថ្លៃ ជាង​ឆ្នាំមុន​ដែរ ថ្លៃ​មួយ​ទ្វេដង ដោយ​ឆ្នាំមុន​មួយ​រទេះ​តម្លៃ​តែ​៣០០​ដុល្លារ តែ​ឆ្នាំនេះ​ថ្លៃ​រហូតដល់​៦០០ ទៅ​៧០០ ដុល្លារ​ឯណោះ ពីព្រោះ​មិន​សម្បូរ​ដូច​មុន​ទេ ។​

​ផ្កា​អង្គា​សីលច្រើន​ដុះ​នៅ​តំបន់ភ្នំ​នានា​ពិសេស​នៅ​តំបន់ភ្នំ​ដែល​នៅ​ជិត​មាត់សមុទ្រ ។ ខេត្ត​ដែល​គេ​ច្រើន​ទៅ​ទិញ ពី​អ្នក​កាប់​នៅលើ​ភ្នំ​មានដូចជា​ខេត្តពោធិ៍សាត់ ,​កំពង់ស្ពឺ ,​កោះកុង រួមទាំង​ខេត្ត​មួយចំនួនទៀត សំខាន់​គឺ​ឲ្យ​តែ ផ្កា​នោះ ងាយស្រួល​ថែទាំ និង​ចេញ​ផ្កា​ចំពេល​ចូលឆ្នាំ​ចិន ។​

​ផ្កា​អង្គា​សីលត្រូវបាន​បងប្អូន ខ្មែរ​កាត់​ចិន​, ចិន វៀតណាម មានជំនឿថា នាំ​លាភ​សក្ការៈ​ដល់​ពួកគេ នៅ​ថ្ងៃបុណ្យ ចូលឆ្នាំថ្មី​។ គេ​និយម​ទិញ​ផ្កា​អង្គា​សិល្ប៍​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​១​ថ្ងៃ ឬ​២​ថ្ងៃ ។ ដោយឡែក​សម្រាប់​ឆ្នាំនេះ បុណ្យ ចូលឆ្នាំ​ចិន​នឹងត្រូវ​ប្រារព្ធ​នៅ​ថ្ងៃទី ៤ ខែ កុម្ភៈ (​ថ្ងៃ​សែន​) ដល់​ថ្ងៃទី ៧ ខែកុម្ភៈ ។​

អាជីវករ ជា​អ្នករកស៊ី​លក់​ផ្កា​នេះ​បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ ថា នៅ​ឆ្នាំ​ខាងមុខ​ទៀត ដើម​ផ្កា​អង្គាសីល​អាច​នឹង​ពិបាក​រក​ហើយ​ចេះតែ​ខ្សត់​ទៅៗ​ដោយសារតែ តំបន់ភ្នំ​មួយចំនួន​ក្លាយ​ទី​ជា​ចម្ការ​៕​សរន​