ជិត​ដល់​រដូវ​ឃោសនា​ផ្តាំ​តាម​វាយោៈ​សូមកុំ​ប្រើ​វិធី​បោកប្រាស់​សងបំណុល​ជួស​អ្នក​ជំពាក់​

1160
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​កណ្តាលៈ សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើការ​រំលឹក​ដោយ​ប្រយោល​ទៅដល់​គណបក្សនយោបាយ​មួយចំនួន​សូមកុំ​ប្រើ​វិធី​ថោកទាប​បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​សន្លឹកឆ្នោត​ព្រោះនេះ​ជា​អំពើ​ដ៏​គួរ​ឲ្យ​អៀនខ្មាស់​។​សម្តេច​ថា​គណបក្ស​ខ្លះទៅ​ឃោសនា​ថា​ពេល​ឈ្នះ​និង​សងបំណុល​ជំនួស​រាស្ត្រ ។​

​ថ្លែង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជិត​២ ម៉ឺន​នាក់​កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨​នៅ​ខេត្តកណ្តាល​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​រិះគន់​ចំពោះ​គណបក្ស​ដែល​បាន​ឃោសនា​ថា​នៅពេល​ខ្លួន​ឈ្នះឆ្នោត​នឹង​លុប​បំណុល​ពលរដ្ឋ​ជំពាក់​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​។​សម្តេច​ថា​នេះ​គឺជា​អំពើ​បោកប្រាស់​មួយ​ដ៏​គួរ​ឲ្យ​ខ្មាស់អៀន​ព្រោះ​វា​មិន​ដែលមាន​ប្រទេស​ណា​ធ្វើបាន​នោះទេ​ការដែល​រដ្ឋាភិបាល​ទៅ​សងបំណុល​ដែល​ប្រជាពលរដ្ឋ​ជំពាក់​ធនាគារ​នោះ ។

​សម្តេច​តេ​ជោ​ក៏បាន​ធ្វើការ​រិះគន់​ផងដែរ​ចំពោះ​គណបក្ស​ដែល​បាន​តាំងខ្លួន​ជា​គណបក្ស​រាជានិយម​តែមួយគត់​នៅ​កម្ពុជា​។​សម្តេច​ថា​ការប្រើប្រាស់​ខ្លួន​ជា​បក្ស​អ្នករាជានិយម​ទៅប្រាប់​ប្រជាពលរដ្ឋ​នោះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​ព្រោះ ពាក្យ​រាជានិយម​មិនមែន​សម្រាប់​សម្គាល់​ផ្ដាច់មុខ​របស់​អ្នកណាម្នាក់​ទេ​។​ត្រង់ចំណុច​នេះ​សម្ដេច​តេ​ជោ​បាន​ថ្លែងថា​ការប្រើ​ពាក្យ​រាជានិយម​ទៅ​ឃោសនា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​“​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ណាស់​នៅមាន​អ្នកខ្លះ​គេ​ថា​នៅពេល​គេ​ឈ្នះឆ្នោត​គេ​សងបំណុល​ឲ្យ​ប្រជាជន​ទាំងអស់​។ នេះ​ជា​អំពើ​បោកប្រាស់​មួយ​ដ៏​គួរ​ឲ្យ​ខ្មាស់អៀន​ណាស់​” ។ សម្តេច​បន្តថា​ប៉ុន្មាន​ថ្ងៃ ,​ប៉ុន្មាន​អាទិត្យ​មុន​មក​ខ្ចីលុយ​ខ្ញុំ​សោះតែ​ឥឡូវ​បែរជា​មក​សន្យា​សងលុយ​ជួស​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំងប្រទេស​ចំពោះ​ធនាគារ​។​តើ​ប្រទេស​ណាខ្លះ​ធ្វើ​អីចឹង​ទៅរួច​?​។​បើ​ធ្វើ​អីចឹង​ទៅបាន​ចាំបាច់​អីយើ​ង​ទៅ​ខ្ចីលុយ​ពី​បរទេស​មក​កសាង​ផ្លូវ​មក​កសាង​ប្រឡាយទឹក​,​មក​កសាង​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​របស់ខ្លួន​។​ប៉ុន្តែ​ដោយសារតែ​យើង​ក្រ​អត់​មាន​លុយ​នេះហើយ​បានជា​យើង​ទៅ​ខ្ចីលុយ​ពី​បរទេស​មក​វិនិយោគ​កសាង​អគ្គិសនី​និង​ផ្លូវ​បែបនេះ​។​ប៉ុន្តែ​មិន​នឹកស្មានថា​មាន​អ្នក​ខ្លះមក​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជំពាក់​លុយ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ថាបើ​គេ​ឈ្នះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី​គេ​និង​សងបំណុល​ជួស​ប្រជាជន​ទាំងអស់ ។

​សម្តេច​បាន​បន្តថា​សម្តេច​មិន​នឹកស្មាន​ដល់​ថា​មកដល់ពេលនេះ​ហើយ​នៅតែមាន​អ្នកនយោបាយ​បោក​ប្រា​ក់រា​ស្រ​បែបនេះ​ទៀត ។ សម្តេច​បាន​បង្ហើប​ថា​មាន​អ្នកនយោបាយ​ខ្លះ​បានធ្វើ​លិខិត​មក​ខ្ចីលុយ​សម្តេច​ចំនួន ១. ៣៥០. ០០០ ដុល្លារ ធ្វើ​យុទ្ធនា​ការបោះឆ្នោត នៅពេល​ខែកក្កដា​បោះឆ្នោត​ហើយ​សង​សម្តេច វិញ​។​សម្តេច​លើកឡើង​ថាបើ​មាន​លុយ​សម្រាប់​សង​ហើយ​នោះ​ម៉េច​មិន​យកលុយ​នោះ​ទៅ​ឃោសនា​តែម្តងទៅ​? ម៉េច​ចាំបាច់​មក​ខ្ចី​?​។​
​សម្តេច​បន្តថា​រឿងរ៉ាវ​ខ្លះ​យើង​ពិបាក​យល់​ណាស់ ។ ដូចនេះ​សូម​ឃោសនាបោះឆ្នោត ឲ្យ​ត្រូវ​ក្បួន ត្រូវ​ខ្នាត​មើល​កុំ​បោក​ប្រជាជន ។ នៅលើ​លោក​នេះ​គ្មាន​ប្រទេស​ណា​អាច ធ្វើទៅ​រួច​ទេ​សូម្បី​ប្រធានាធិបតី​អាមេរិក​ក៏​មិន​ហ៊ាន​សន្យា​ដែរ ។​មហា​ធៀ​(​នាយករដ្ឋមន្ត្រី​ម៉ា​ឡរ​ស៊ី​ទើប​ចាប់ឆ្នោត​) ហ៊ាន​ធ្វើ​លើ​ផ្នែក​ខ្លះ​ចំពោះ​សហគ្រាស​ប៉ុណ្ណោះ ៕​មន