ជិត​១០០​នាក់​រងរបួស​ក្នុងការ​បំផ្ទុះ​គ្រាប់​បែ​កដោយ​ក្រុម​តា​លី​បង់​នៅ​ទីក្រុង​កា​ប៊ុល​

301
ចែករម្លែក

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៩៥​នាក់ បាន​រងរបួស នៅពេល​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​របស់​ក្រុម​តា​លី​បង់​បាន​ផ្ទុះឡើង នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ នៅ​ថ្ងៃ​ពុធ​ទី​៧​ខែសីហា​ដោយមាន​ផ្សែង​ខ្លាំង​ហុយ​ទៅលើ និង​បណ្តាលឱ្យ​កញ្ចក់​ផ្ទះ​និង​ហាង​លក់ ជាច្រើន​នៅ​ជិត​កន្លែង​វាយប្រហារ​នោះ បាន​បាក់បែក​។​

​អំពើហិង្សា​កំពុង​រាលដាល​នៅ​ទូទាំង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​នៅ​ទីក្រុង​កាប៊ុល​ខណៈដែល សហរដ្ឋ​អាម៉េរិក​និង​ក្រុម​តា​លី​បង់ ធ្វើការ​ចរចា​កិច្ចព្រមព្រៀង​សន្តិភាព​​នៅ​មុន​ពេល​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៨ ខែ​កញ្ញា​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​និយាយថា គ្រាប់បែក​ក្នុង​រថយន្ត​នោះ​បាន​ផ្ទុះ​នៅ​ជិត​ច្រកចូល​ស្ថានីយ​ប៉ូលិស​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង​កា​ប៊ុល​នៅ​ប្រហែល​ម៉ោង​៩ ព្រឹក ​ថ្ងៃ​ពុធ​នេះ ។ មាន​ការបាញ់​គ្នា​ដោយ​ភ្លើង​តូចៗ បន្ទាប់​ពី​បំផ្ទុះ​នេះ​។​

​ក្រុម​តា​លី​បង់ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​របស់​ក្រុម​តា​លី​បង់ បាន​ផ្ទុះ​នៅ​ទីក្រុង​កា​ប៊ុល នៅ​ថ្ងៃ​ពុធ​ទី​៧​ខែសីហា​ដោយមាន​ផ្សែង​ខ្លាំង​ហុយ​ទៅលើ

#