ជិន កា​ឡុ​ក រីករាយ​ដែល​ទទួល​ការសរសើរ​ពី​រាមច្បង​ទាំង ៤

943
ចែករម្លែក

​អ្នកដឹកនាំ​រឿង​និង​ជា​តារាភាពយន្ត​ហុងកុង លោក ជិន កា​ឡុ​ក ថ្មីៗ​នេះ​បានបង្ហាញ​ក្តី​រីករាយ​របស់ខ្លួន បន្ទាប់ពី​បានដឹងថា រូប​ខ្លួន​ត្រូវបាន​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​រាមច្បង​នៅក្នុង​វិស័យ​សិល្បៈ​។​

​ដូចដែល​បាន​រាយការណ៍​នៅលើ​វេ​ប​សាយ Mingpao តារា​សម្តែង ដែល​ខ្សែភាពយន្ត “Golden Job” របស់គាត់​ទទួលបាន​ការឆ្លើយតប​វិជ្ជមាន​ទាំងពី​ទស្សនិកជន​និង​អ្នក​រិះគន់​ផងដែរ​នោះ បាន​និយាយថា គាត់​ត្រូវបាន​គេ​ខ្សឹប​ប្រាប់ថា និមិត្តរូប​ខ្សែភាពយន្ត​វាយតប់​និង​ក្បាច់គុន ជែក គី​ចាន់​, សាម​ម៉ូ ហុង​, យឹ​ន វូ​ពីង និង យឹ​ន ពា​វ ទាំងអស់គ្នា​សុទ្ធតែ​ចាត់ទុក​រូប​ខ្លួន​ជា​អ្នក​ស្នង​តំណែង​បន្ត​របស់​ពួកគាត់​។​

​ជិន កា​ឡុ​កបាន​និយាយថា “​ខ្ញុំ​ពិតជា​មិនបាន​រំពឹងទុក​ដូច្នេះ​ទេ​។ សម្រាប់​អ្នក​ទាំង​៤​នាក់​ដែល​សរសើរ​មនុស្ស​តែ​ម្នាក់​ក្នុងពេល​ដំណាលគ្នា វា​គឺជា​អំណោយ​ដ៏​ល្អ​បំផុត​នៅក្នុង​ជីវិត​របស់ខ្ញុំ​”​។​

​លោក​ជិន​ក៏បាន​និយាយ​ផងដែរ​ថា ឥឡូវនេះ​គាត់​មាន​អារម្មណ៍​រង​សម្ពាធ​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នាពេល​អនាគត ដោយសារតែ​ការសរសើរ​នេះ​។​

​ទាក់ទង​នឹង​រឿងនេះ ផលិតករ ឈ្មោះ អេ​រិ​ក សាង បាន​និយាយថា “​អ្នក​ទាំង ៤ នាក់​នេះ​សុទ្ធតែជា​មនុស្ស​មិន​ងាយ​និយាយ​សរសើរ​នរណា​នោះឡើយ តែ​ពាក្យ​សរសើរ​គឺ​ចេញពី​មាត់​ពួកគាត់​។ នេះ​បង្ហាញថា​ពួកគេ​ពិតជា​ចូលចិត្ត​អ្នកខ្លាំង​ណាស់​”៕ ដោយ៖ កញ្ញាដាលីស

លោក ជិន កា​ឡុ​ក ពិតជា​រីករាយ​ដែល​ទទួលបាន​ការសរសើ​រ​ពី​រាមច្បង​ល្បីៗ​ដូចជា ជែក គី​ចាន់​, សាម​ម៉ូ ហុង​, យឹ​ន វូ​ពីង និង យឹ​ន ពា​វ