ជិះម៉ូតូដួលត្រូវរថយន្តកិនស្លាប់ម្នាក់​រង​របួសធ្ងន់ម្នាក់

929
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ហេតុការណ៍រថយន្តបុកម៉ូតូនៅតាមតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៧៩និង៨០ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះមានឈ្មោះ ទ្រី គក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួចរងរបួសធ្ងន់និងរួមដំណើរដែនស្លាប់ដោយសារថយន្តកិននោះឈ្មោះ តេវ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង។ អ្នកទាំងពីរជិះមូតូមួយ
គ្រឿងម៉ាក់ វ៉េវអាល់ហ្វា ពណ៌ប្រផះ គ្មានផ្លាកលេខបើកបរពីលិចទៅកើតមកដល់ចំណុចខាងលើបានដួលដោយខ្លួនឯង។ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក់អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណបើកបរស្របគ្នាកិន បណ្តាលឲ្យ អ្នកជិះម៉ូតូពីក្រោយ ស្លាប់នៅកន្លែងកើតហេតុ។

ប្រភពបានបន្តថា សពត្រូវបាន ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តបង្ក ពេលបុករួចបានបើកបររត់គេចខ្លួនបាត់។ ម៉ូតូខូចខាតស្រាល វត្ថុតាង ត្រូវបានក្រុមគ្រួសារដឹកយកទៅប្រើប្រាស់វិញ ករណីនេះជំនាញកំពុងចុះស្រាវជ្រាវរករថយន្តខាងលើចាត់កាតាមនិតិវិធី៕B/