​ជិះ​ម៉ូតូ​រអិលដួល​ប៉ះ​រថយន្ត​មកពី​ក្រោយ​រងរបួស​ធ្ងន់​ពីរ​នាក់​ប្តី​ប្រពន្ធ

588

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរ​ដោយ​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​ប្តី​និង​ប្រពន្ធ​បាន​រអិលដួល​ប៉ះ​ទៅលើ​រថយន្ត​កំពុងបើក​មកពី​ក្រោយ​បណ្ដាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​កំពុង​ធ្វើ​ថ្មី​ស្ថិតក្នុង​ភូមិ​តារា​ជ​ឃុំ​កក់​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៧​។​

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​០១២​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BK7240​បើកបរ​ដោយ​ឈ្មោះ​ជឿ​ង​បូរី​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ផុង​ថ្មី​ហៅ​ភូមិ​ចាស់​ឃុំ​បសេដ្ឋ​ស្រុក​បសេដ្ឋ​។​ឌុប​ប្រពន្ធ​ឈ្មោះ​ឃុ​យ​គឹម​ឡេង​អាយុ​៣៣​ឆ្នាំ​រស់នៅ​ជាមួយគ្នា​បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​ក៏បាន​រអិលដួល​ខ្ទាត​អ្នកជិះ​ខាងក្រោយ​ទៅ​កណ្ដាល​ថ្នល់​ក៏​ប៉ះ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A4372​។​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​អ្នកបើកបរ​ឈ្មោះ​វ៉ែន​ប៉ុ​ន្នី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ព្រិច​ឃុំ​កក់​ស្រុក​បសេដ្ឋ​ដឹក​កម្មករ​ចេញពី​រោងចក្រ​បុក​កិន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​ក្រោយពី​កើតហេតុ​អ្នករងរបួស​បញ្ជូនទៅ​កាន់​មន្ទី​ពេទ្យ​ស្រុក​ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​បសេដ្ឋ​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​