ជិះម៉ូតូវិលទៅផ្ទះ រថយន្តជនជាតិចិនបើកបុករងរបួសបាក់ជើងឆ្វេង

118
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញៈបុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេងក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសជនជាតិចិនបើករថយន្តឆ្លងផ្លូវមកបុកម៉ូតូរបស់ជនរងគ្រោះកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមផ្លូវជាតិលេខ៣ភូមិព្រៃព្រីងត្បូង២សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កម៉ាកតាកុមាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY4984បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង។លុះដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃក៏ជ្រុលទៅបុកម៉ូតូសេ១២៥សេរី២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GH7572ដែលធ្វើដំណើរពីជើងទៅត្បូង បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈចំណែកឯរថយន្តនិងម៉ូតូសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕S/