ជិះម៉ូតូ​លឿន​វ៉ា​ជែ​ញ​មិន​ប្រយ័ត្ន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់ ២​នាក់​របួសធ្ងន់​ម្នាក់​

182
ចែករម្លែក

ដោយៈ​ចាន់តូ/ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​អង្គារ ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ដែល​ស្លាប់មាន​២​នាក់ ៖ ទី​១.ឈ្មោះ ចាន់ សុធា​រិ​ទ្ធ (​ហៅ​ម៉ាប់​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត ស្នាក់នៅ​ជិត​ផ្សា​របឹង​បៃតង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ ភូមិ​ដាន​គោម ស្រុក​អង្គរជ័យ ខេត្តកំពត ជិ​:​ម៉ូតូ​Zoomer X ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BX-7299 ។ និង​ទី​២.ឈ្មោះ ងុ​យ ប៉ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​ព្រលាន​យ័ន្ត​ហោះ ពោ​ធិ៏​ចិន​តុង មាន​ស្រុកកំណើត​នៅ​ស្រុក​ត្រាំ​ង ខេត្តតាកែវ ជា​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1M-1189 ដោយមាន​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ឌ្រី​ម​សង់​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​ជិ​:​គ្នា​២​នាក់​ ខណ​:​មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏មាន​ម៉ូតូ​zoomer X​មួយគ្រឿង​បានធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ទឹ​សដៅ ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស់​ទឹ​ស​គ្នា ហើយ​បាន​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ពេល​ទៅ​មើល​ក៏​ឃើញ​បុរស​២​នាក់​ស្លាប់​ភ្លាមៗ និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ផង​ដែរ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី។ ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕​B/