ជិះ​កង់ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ (​ពេទ្យ​បេះដូង​) ខេត្តសៀមរាប​

744
​ជិះ​កង់​ឆ្នាំ​ទី​៣​នៅ​ខេត្តបន្ទាយមានជ័យ​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ (​ពេទ្យ​បេះដូង​) ខេត្តសៀមរាប (​រូប​:​ភ្នំ​ស្វាយ​)

(បន្ទាយមានជ័យ) : ព្រឹត្តិការ​ណ៍ជិះ​កង់​ឆ្នាំ​ទី​៣​នៅ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៧​នេះ គឺ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ (​ពេទ្យ​បេះដូង​) ខេត្តសៀមរាប​។​

យោងសេចក្តី​ជូនដំណឹង​លេខ ២៩១ /១៧ សជណ​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃទី​២៧​កក្កដា​២០១៧ ចុះហត្ថលេខា​ដោយ​លោក លី សារី អភិបាល​ស្តីទី​ខេត្ត​អោយដឹងថា​: នៅ​ម៉ោង​៧​ព្រឹក​តទៅ​នា​ថ្ងៃ សៅរ៍​ទី ២៩​ខែកក្កដា​ឆ្នាំ​២០១៧នេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​សហការ​នឹង​ក្រុម​ជិះ​កង់​ខេត្តបន្ទាយមានជ័យ​(BMC Cycling Group) ប្រារព្ធ​កម្មវិធី​ជិះ​កង់​ដើម្បី​ស្វែងរក​មូល​នី​ធិជួយ​ដល់​ម​ន្ទីរ​ពេទ្យ​កុមារ​អង្គរ​សៀមរាប​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​។​

ដូច្នេះ រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ លោក​ឧក​ញ៉ា លោក​លោកស្រី​ប្រធាន​ម​ន្ទី​រ អង្គភាព គ្រប់​រដ្ឋបាល​ស្រុក ក្រុង ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម គ្រឹះស្ថាន​ហិរញ្ញវត្ថុ សហគ្រាស បងប្អូន​ពលរដ្ឋ យុវជន យុវនារី មេត្តា​ចូលរួម​កម្មវិធី​ជិះ​កង់​ជា​ក្បួន​នេះ​និង​ចូលរួម​បរិច្ចាគ​ថវិកា ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​គោលដៅ​ខាងលើ​ផង​៕​ដោយ :​ភ្នំ​ស្វាយ​