ជិះ​ម៉ូតូឌុប​កូន​ ទាក់​ដៃចង្កូត​គ្នា​ដួល ម្ដាយ​សន្លប់​ស្ដូក​ កូនស្រី​របួសស្រាល​

379
ចែករម្លែក
  • 1
    Share

ដោយ:ចាន់តូ/​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ជិះ​ម៉ូតូឌុប​កូនស្រី​តូច​ម្នាក់​ទាក់​ដៃចង្កូត​គ្នា​ដួលសន្លប់​ស្ដូក​ស្ដឹង​ ចំណែក​កូនស្រី​តូច​របួសស្រាល ​ត្រូវបាន​អ្នកធ្វើដំណើរ​តាមផ្លូវ​និង​ប្រជា​កា​ពារ​សាលា​ខណ្ឌដង្កោ​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ទៅ​មន្ទី​រពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ភ្លាម​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ​ខែមីនា ​ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងមុខ​សាលាខណ្ឌ​ដង្កោ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​អ្នកឃើញ​ហេតុការណ៍​នៅ​កន្លែងកើតហេតុ​ បានឲ្យដឹងថា មុនពេល​កើត​ហេតុ គេ​បានឃើញ​ស្ត្រី​២​នាក់​ម្ដាយ​កូនស្រី​តូច​ជិះ​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់​ស៊េរី​២០១៩​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ព្រៃវែង 1Q-1668 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​ ​ខណៈ​មកដល់​ចំណុច​ខាងលើ ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ជិះ​ឆាប​ទាក់​ដៃចង្កូត ​បណ្ដាលឲ្យ​ម៉ូតូ​ស្ត្រី​ខាងលើ​ដួល​បោក​ទៅ​ថ្នល់​សន្លប់​ស្ដូកស្ដឹង​ និង​កូនស្រី​តូច​រង​បួស​ស្រាល ចំណែក​ម៉ូតូ​បង្ក​ជិះ​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយមក​ស្ត្រី​រងគ្រោះ​ខាងលើ​និង​កូនស្រី​តូច​ ត្រូវបាន​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ដង្កោ​យក​ម៉ូតូ​កង់​បី​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅ​រក្សា​ទុក​នៅ​សាលាខណ្ឌ​ដង្កោ៕​B/Ha