ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កាម​រី​បា​ឡែ​ន​បុក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

803
ចែករម្លែក

ដោយ : គូលែន / សៀមរាប ៖ អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​យ៉ាង​ធ្ងន់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ព្យាបាល ។​រីឯ​អ្នកបើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ពួក បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​សង​ឌ្រី​ម សេរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មួយគ្រឿង​ជិះ​ឌុប​គ្នា​២​នាក់ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ ។​ចំណែក​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង​២B ២៩៤៩ ដោយ​បើកបរ​យ៉ាង​លឿន​ពី​ទិស​លិចទៅ​ទិស​កើត​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ ដោយសារ​ល្បឿន​លឿន​ផង​ក៏បាន​បុក​ម៉ូតូ​នោះ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ចំណែក​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​យា់ង​ធ្ងន់ រីឯ​អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ស្មាន ស្មន់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប រីឯ​អ្នករបួស​មានឈ្មោះ សឿត គង់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។

​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​កូនចៅ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​រួមមាន​ម៉ូតូ​និង​រថយន្ត ត្រូវបាន​យកទៅ​រក្សាទុក​នៅ ទីប​ញ្ជ​ការ​កង​រាជ​ងា​វុ​ធ​ហត្ថ​ស្រុក​ពួក ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​B