ជិះ​ម៉ូតូឌុប​គ្នា​ទាក់​ដៃចង្កូត​ដួល​ចូល​រថយន្ត​: របួស​ធ្ងន់​ស្រាល​បីនាក់

863
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ម៉ូតូ​មួយគ្រឿង​ជិះ​ឌុប​គ្នា​បីនាក់​ឪពុក​និង​កូន​ដោយ មាន​ទាំង​កាន់​ដែក​ស្នួ​សម្រាប់​វាល​ខោអាវ រ​ណេង​រណោង​ផង គាប់​ជួន​ក៏​ទា​ក់ដៃ ចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​បណ្តាល​ឲ្យ​ដួល​ខ្លួនឯង​ខ្ទាត​ទៅ​ចូល​រថយន្ត ឡិច​ស៊ី​ស​កំពុងបើក​ច្រាសទិស បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​និង ស្រាល​ពីរ​នាក់ ។​ក្នុងនោះ​មាន​ក្មេងស្រី​អាយុ​ទើប​មួយឆ្នាំ​ផង​។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​៦​យប់​ថ្ងៃទី​៤ ខែធ្នូ នៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ជិះ​ម៉ូតូឌុប​គ្នា​ទាក់​ដៃចង្កូត​ដួល​ចូល​រថយន្ត​: របួស​ធ្ងន់​ស្រាល​បីនាក់

​តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា ដំបូង​មាន ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DM-2922 ជិះ​គ្នា​បីនាក់​មាន ឪពុក កូន និង​ចៅស្រី​ដោយ មាន​ទាំង​កាន់​ដែក​ស្នួ​សម្រាប់​ហាល​ខោអាវរ​ណេង​រណោង ធ្វើដំណើរ ពី​ជើង​ទៅ​ត្បូង ។​លុះដល់​ចំណុចកើតហេតុ ដែក​ស្នួល​បាន​ទៅ​ទាក់​នឹង​ម៉ូតូ​ផ្សេងទៀត ហើយ​បាន​ដួល​គ្រវាត់​ខ្ទាតចូល​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-0379 កំពុងបើក​ចរាសទិស​គ្នា បណ្តាល​ឲ្យ​ឪពុក​រងរបួស​ធ្ងន់ កូន​និង​ចៅស្រី​រងរបួស​ស្រាល ។​

​ក្រោយ​កើតហេតុ​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១ ទៅ​ជួយ​អន្តរាគមន៍ សម្រួល ធ្វើ​ចលនា ជនរងគ្រោះ​ធូរ​ស្រាល​បន្តិច សុំ​មិន​ទៅ​ពេទ្យ​វិញ​ទេ ដោយ​ចរាចរណ៍​ភ្លាមៗ នៅ​កន្លែងកើតហេតុ ទាមទារ​ថ្ងៃ​ព្យាបាល​របួស​ចំនួន​៥០​ដុល្លារ​។ ភាគី​ខាង​រថយន្ត ក៏​មិន​តវ៉ា​អ្វី​ក៏ បាន​ឲ្យ​លុយ​២០​ម៉ឺន​រៀល ។​តែ​ជនរងគ្រោះ​បែរជា​មិន​ព្រម​ដោយ ទាមទារ​លុយ​៥០​ដុល្លា​ត​។ ទាល់តែ​ពលរដ្ឋ ដែល​ចោមរោម​មើល​និយាយថា ៥០​ដុល្លារ និង​២០​ម៉ឺន​រៀល ដូចគ្នា ទើប​បុរស​នោះ​សុខចិត្ត​ទទួលយក បញ្ចប់រឿង​តែម្តង​៕​សរន