ជិះ​ម៉ូតូឌុប​គ្នា​មិនដឹង​បុក​ជាមួយ​អ្វី​ទេ​ស្លាប់​ទាំង​២​នាក់​នៅនឹងកន្លែង​កើតហេតុ​

529
ចែករម្លែក

ដោយ : គូលែន/ ​សៀមរាប : យុវជន​២​នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយ​ពុំ​ដឹងថា​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​អ្វី ឬក៏​ដួល​ស្លាប់​នោះទេ​។ ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ក្នុងភូមិ​តា​កុយ ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ជាមួយគ្នា​គឺ​ម៉ូតូ​ម៉ាកហុងដាឌ្រី​ម  ពណ៌​ខ្មៅ ស៊េរី២០១៧ បានធ្វើ​ដំណើរ​ពី​ទិស​ត្បូង​ទៅ​ទិស​ជើង​។ ​លុះ​មក ដល់​ចំណុច​កើតហេតុ ពុំ​ដឹង​បុក​នឹង​អ្វី​ឬក៏​ដួល​ទេ បណ្តាលឥ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ទាំង​២​នាក់​តែម្តង​។​

ជនរងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ ផាង លាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ជ្រុ​ញ រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។​អ្នក​ទាំង​២​រស់នៅ​ភូមិ​ធ្លក​កំបុត ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​បានប្រគល់​សាកសព​នឹង​ម៉ូតូ​អោយទៅ​ក្រុមគ្រួសារ​សព​យកទៅ​ផ្ទៈ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕B