ជិះ​ម៉ូតូ​ចូលក្នុង​វត្ត ស្រាប់តែ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម ស​ង្ស​យ័​ខ្យល់គ​ដាច់​ស​សៃ​ឈាម​

539
ចែករម្លែក

ដោយ : វណ្ណៈ / ព្រះសីហនុ ៖ ​បុរស​ម្នា​ក់បាន​ដួល​ប្រកាច់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅក្នុង​បរិវេណ​វត្តពោធិ​មាន​ជ​យ័ ស្រុក​ស្ទឹងហាវ ខណៈដែល​ជនរងគ្រោះ​កំពុង​បើកបរ​ម៉ូតូ​សំដៅ​ចូលទៅ​កុដិ​ព្រះសង្ឃ អ្នកស្រុក​ស​ង្ស​យ័​ថា ខ្យល់គ ឬ ក៏​ជនរងគ្រោះ​លើសឈាម ។​

​ករណី​ដ៏​កម្រ​នេះ​បាន​កើតឡើង​ក្នុង​បរិ​វណ​វត្ត ពោធិ​មាន​ជ​យ័ ស្ថិតក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៦ ​ខែមេសា​ ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ទេព ណេង ​អាយុ​ជាង​៤០​ឆ្នាំ​ នៅ​ភូមិ​២​ ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា ឃើញ​បុរស​ម្នាក់​នោះ​កំពុង​ជិះ​ម៉ូតូ ទំនងជា​ខ្យល់គ ក៏ដួល​ជាមួយ​ម៉ូតូ​ហើយ​ស្លាប់​ភ្លាមៗ​តែម្តង​។

​ករណីនេះ​សមត្ថកិច្ច​បាន​បន្ត​និតិ​វិធី​ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​និង​បញ្ជាក់ថា​ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង​(​ខ្យល់គ​)​៕B