ជិះ​ម៉ូតូ​ទាក់​ជាមួយ​រឺ​ម៉ក​ដួល​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​របួសធ្ងន់​

799
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យុវជន​២​នាក់​ជិះ​ម៉ូតូ​ទាក់​ជាមួយ​រ៉ឺម៉ក​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​អូស​ជិត​១០​ម៉ែត្រ​បណ្ដាល​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​របួសធ្ងន់​។​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បានកើត​ឡើង​នៅ តាម​បណ្ដោយ​ផ្លូវ​២១៧ ត្រង់ចំណុច​ក្បែ ស្ពាន ដែក​ចំការ​ដូង ស្ថិតក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៩ ។​

​សព​យុវជន​រងគ្រោះ​មានឈ្មោះ​មុំ​ភា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មក​សំណង់​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ស្រុកកំណើត​ខេត្តស្វាយរៀង​។​ចំណែក​ម្នាក់ទៀត​របួស​ធ្ងន់​មិន ស្គាល់​អត្តសញ្ញាណ​។​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Lets ពណ៌​ស លាយ ក្រហម ពាក់​ស្លាក​លេខ ស្វាយ រៀង​1M-9575 ឌុប​គ្នា​ដោយ​ធ្វើដំណើរ​ទិស ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​២១៧៕S/​